Zheng Shuang រង​ការ​រិះគន់​ខ្លាំងក្រោយមិន​ថត​រឿង ព្រះនាង​យេយេ ព្រោះខ្លាច​ទំពែក​ក្បាល

  • 2020-05-26 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zheng Shuang កំពុង​រង​ការ​រិះគន់​បន្តបន្ទាប់​អំពី​អប្បកិរិយា​របស់​ខ្លួន ដោយ​សារ​ការ​និយាយ​ស្ដី​មិន​ចេះ​គិត​មុន​គិត​ក្រោយ និងអត្ត​ចរិត​កូន​ក្មេង។ កាល​ពី​ថ្ងៃ​ទី ២៥ ខែ​ឧសភា ​មុន​នេះ បណ្ដាញ​ព័ត៌មាន Sinchew បាន​រាយការណ៍​ថា​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang បាន​មាន​វត្ត​មាន​ក្នុង​កម្មវិធី Please Take Care Of My Refrigerator។

មាន​មុខ​នៅ​ទី​នេះ តារា​សម្ដែង​ស្រី​វ័យ ២៨​ឆ្នាំ បាន​ឲ្យ​ដឹង​ថា នាង​ត្រូវ​បាន​អ្នក​ដឹក​នាំ​រឿង ព្រះនាងយេយេ​ជំនាន់​ថ្មី ចាប់​អារម្មណ៍ ហើយ​បាន​នៅ​នាង​ទៅ​សម្ដែង​សម តែ​នាង​បាន​បដិសេធ​យ៉ាង​ដាច់​អហង្កា។ ការ​ចែក​រំលែក​របស់​តួ​រឿង Love O2O បាន​បង្ករ​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ត្បិត​មិន​ងាយ​មាន​តារា​សម្ដែង​វ័យ​ក្មេង​រូប​ណា​អាច​ទទួល​បាន​សំណើរ​ដ៏​ធំ​បែប​នេះ​ឡើយ។

ទម្លាយ​ពី​មូលហេតុ​បដិសេធ​វ័យ ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩១ បាន​បន្ថែម​ថា ដោយ​សារ​តែ​សក់​នាង​ស្ដើង ហើយ​បើ​ថត​រឿង​បុរាណ​ត្រូវ​ពាក់​សក់ បួង​សក់​តឹង​ៗ គួប​ផ្សំ​ខោអាវ​ច្រើន​ជាន់ ធ្វើ​ឲ្យ​ក្ដៅ នាង​ខ្លាច​សក់​នឹង​នឹង​ជ្រុះ​លើស​ដើម បណ្ដាល​ឲ្យ​ទំពែក​។ ដោយ​គិត​ថា​ខ្លួន​នៅ​ក្មេង មិន​ចង់​ទំពែក ទើប​នាង​បដិសេធ​សម្ដែង​ក្នុង​កំពូល​រឿង​ភាគ​នេះ​តែ​ម្ដង។ Zheng Shuang បន្ថែម​ថា ចូល​សិល្បៈ​ជាង​១០​ឆ្នាំហើយ តែ​នាង​កម្រ​ថត​រឿង​បុរាណ​​ណាស់​ ក៏​ដោយ​សារ​តែ​ហេតុផល​នេះ​ដែរ។

ដោយ​ទ្រាំ​នឹង​ចម្លើយ​ខា​ងលើ​មិន​បាន ពិធីករ Ha Jing បាន​ធ្លោយ​មាត់​ថា៖ ខ្ញុំ​មិន​ដឹង​ថា​ពេល​មើល​កម្មវិធី​នេះ ឪពុក​ម្ដាយ​នាង​នឹង​មាន​អារម្មណ៍​យ៉ាង​ណា​ទេ បើ​កូន​ខ្លួន​ឯង​គ្មាន​ហេតុផល​បែប​នេះ​នោះ។ នៅ​លើ​បណ្ដាញ​សង្គម តួ​សាន់ ឆាយ ត្រូវ​គេ​រិះគន់​យ៉ាង​ចាស់​ដោយ ពួក​គេ​បាន​លើក​ឡើង​ថា នាង​គ្មាន​វិជ្ជាជីវៈ​ជា​តារា​សម្ដែង​សោះ ដោយ​គិត​ឃើញ​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ត្បិត​អ្នក​ខ្លះ ដើម្បី​ចូល​តួ​បាន​សម្រេច ហ៊ាន​ទាំង​កោរ​សក់​របស់​ខ្លួន​ផង ឯនាង​វិញ ត្រឹម​ខ្លាច​ជ្រុះ​សក់​ក៏​បដិសេធ​មិន​ថត​រឿង​ទៅ​វិញ៕

ប្រភព៖ Zing ប្រែ​សម្រួល៖ Caramel

អត្ថបទថ្មី
;