ប្រទេស​មួយវ៉ាដាច់អាមេរិក ដែលមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនជាងគេបំផុតក្នុងមួយថ្ងៃ

  • 2020-05-26 07:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ប្រេស៊ីល បាន​វ៉ាដាច់​អាមេរិក ក្នុងនាមជាប្រទេស​ដែលមាន​អ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ច្រើនជាងគេបំផុត ក្នុងមួយថ្ងៃ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ​២០២០ ពោលគឺ​ប្រេស៊ីលមានអ្នកស្លាប់ ៨០៧នាក់ ខណៈអាមេរិក មានអ្នកស្លាប់ ៦៤៦នាក់។

គួរ​ដឹងថា តាំងពីពាក់កណ្តាលខែមេសាមក អាមេរិក គឺ​ជា​ប្រទេស​ដែលមានអ្នកស្លាប់ដោយសារកូវីដ១៩ ច្រើនជាងគេក្នុងមួយថ្ងៃ។ ក្នុងនោះ កាលពីថ្ងៃទី១៦ មេសា អាមេរិក មានអ្នកស្លាប់ចំនួន ៤៥៩១នាក់ ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង។

គិត​ត្រឹម​ព្រឹកថ្ងៃទី២៦ ខែឧសភានេះ អាមេរិក មាន​អ្នកឆ្លងកូវីដ១៩ ច្រើនជាងគេបង្អស់ចំនួន ១ ៧០៦ ២២៦នាក់ (ស្លាប់ ៩៩ ៨០៥នាក់, ជាសះស្បើយ ៤៦៤ ៦៧០នាក់) តាមពីក្រោយដោយប្រេស៊ីល ដែលមានអ្នកឆ្លង ៣៧៦ ៦៦៩នាក់ (ស្លាប់ ២៣ ៥២២នាក់, ជាសះស្បើយ ១៥៣ ៨៣៣នាក់)៕

ប្រភព៖ Xinhua

អត្ថបទថ្មី
;