ក្រុមហ៊ុនអ៊ីនធឺណិតថៃបើកឲ្យអ្នកប្រើអាចចូលមើលវិបសាយអាសអាភាសល្បីជាថ្មី ក្រោយរងការគំរាម

  • 2020-05-27 03:24:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 3

ចន្លោះមិនឃើញ


ក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ីនធឺណិត TrueOnline របស់​ថៃ បាន​បង្ខំ​ចិត្ត​បើក​សិទ្ធ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​កាន់​វិបសាយ​អាសអាភាស​ Pornhub ​ឡើង​វិញ ក្រោយ​ពី​អ្នក​ប្រើ​ប្រាស់​បាន​​ធ្វើ​ការ​រិះគន់​យ៉ាង​ចាស់​ដៃ និង​គំរាម​កំហែង​ថា​នឹង​ប្ដូរ​ប្រើ​សេវា​របស់​ក្រុមហ៊ុន​ដទៃ​កាល​ពី​យប់​មិញ។

​កាល​ពី​យប់​ថ្ងៃ​ចន្ទ វេលា​ម៉ោង ៨ ក្រុមហ៊ុន TrueOnline បាន​និយាយ​ថា​​ខ្លួន​បាន​បិទ​ការ​ចូល​ទៅ​កាន់​វិបសាយ​អាសអាភាស​​ខាង​លើ​ដោយ​​លើក​ហេតុផល​ថា​វា​ជា​វិបសាយ​ដែល​មិន​សម​រម្យ។ ការ​ឆ្លើយ​តប​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ខឹង​សម្បារ​ទាំង​យប់​ និង​​មាន​ការ​បង្កើត​ជា​ Hashtag ថា #SavePornHub ទៀត​ផង។

​យ៉ាងណាក្ដី​ក្រោយ​រង​ការ​គំរាម​កំហែង​ពី​អតិថិជន​រាប់​រយ​នាក់​ថា​នឹង​ប្ដូរ​ប្រើ​ប្រាស់​សេវា​របស់​គូ​ប្រជែង TrueOnline ក្រុមហ៊ុន​ក៏​បាន​ឆ្លើយ​តប​ថា​ ការ​ឆ្លើយ​តប​មុន​នោះ​គឺ​ជា​កំហុស​ឆ្គង​នោះ​ទេ។ TrueOnline បាន​ឆ្លើយ​តប​ថា ៖ "ឲ្យ​ Admin សូមទោស​សម្រាប់​ព័ត៌មាន​ដែល​បាន​ផ្ដល់។ វិបសាយ​ដែល​យើង​បាន​លើក​ឡើង​មុន​នេះ​គឺ​មិន​មាន​ការ​បិទ Access នោះ​ទេ។ ប្រសិន​បើ​អ្នក​មាន​បញ្ហា​ជា​មួយ​សេវាកម្ម​យើង អ្នក​អាច​ផ្ដល់​លេខ​ទូរសព្ទ​ដល់​ពួក​យើង​បាន៕”

ប្រភព៖ Coconut ប្រែ​សម្រួល៖ សុខហេង

;