បែកធ្លាយ​រូបភាព​ចិន​សង់មូលដ្ឋាន​ទ័ពអាកាស​នៅជិតព្រំដែន​ឥណ្ឌា

  • 2020-05-27 03:45:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តាមរយៈរូបភាព​ផ្កាយរណប​បាន​បង្ហាញថា ចិនកំពុង​សាងសង់​មូលដ្ឋាន​ទ័ពអាកាស​នៅតំបន់ទីបេ ដែល​អាច​ផ្ទុកយន្តហោះ​បាន​យ៉ាងច្រើន។

រូបភាព​ដែល​ត្រូវបាន​ចុះផ្សាយ​ដោយ​ទូរទស្សន៍​ឥណ្ឌា NDTV បាន​លាត​ត្រដាង​ពីគម្រោង​សាងសង់​ដ៏ធំមួយ នៅ​ព្រលាន​យន្តហោះ Ngari Gunsa ភាគខាងលិច​ទីបេ ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រប៉ុណ្ណោះ ពីតំបន់​ Pangong ជាទីតាំងស្ថិតនៅព្រំដែន​ឥណ្ឌា និង​ជាកន្លែងប៉ះទង្គិច​គ្នារវាងកងទ័ព​ទាំងពីរ​កាលពីខែឧសភា​កន្លងទៅ។

ខាងក្រោម​នេះ គឺជារូបភាព​ដែលថតបាន​នៅថ្ងៃទី៦ មេសា ឆ្នាំ​២០២០ ហើយ​១ចំហៀងទៀតជារូបដែលថតនៅថ្ងៃទី២១ ឧសភា ឆ្នាំ២០២០ គឺថា មានការសង់ហេដ្ឋារចនាសម្ព័ន្ធច្រើនជាងខែមុន។

គួរដឹងថា ព្រលាន​យន្តហោះ Ngari Gunsa ត្រូវបាន​ប្រើប្រាស់​ទាំងការ​ហោះហើរ​ផ្នែកស៊ីវិល និង​យោធា។ វាស្ថិតនៅលើរយៈ​កម្ពស់ ១៤ ០០០ហ្វ៊ីត ស្ថិតក្នុងចំណោម​ព្រលានយន្តហោះ​ដែល​ស្ថិតនៅរយៈកម្ពស់ខ្ពស់​បំផុត​ក្នុង​ពិភពលោក៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;