២០២០នេះ ខេត្តលេខ១ខាងដំណាំកៅស៊ូមិនមែនកំពង់ចាមទៀតទេ
- 2020-05-27 10:09:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០២០នេះ ខេត្តលេខ១ខាងដំណាំកៅស៊ូមិនមែនកំពង់ចាមទៀតទេ
ចន្លោះមិនឃើញ
ខេត្តកំពង់ធំ បានក្លាយជាខេត្តដែលមានផ្ទៃដីដាំដុះកៅស៊ូរហូតដល់ ៧០.២៣៥,៧ហិតា បានក្លាយជាខេត្តមានដំណាំកៅស៊ូលេខ ១ នៅកម្ពុជាក្នុងពេលបច្ចុប្បន្ន។ នេះបើតាមការបញ្ជាក់របស់លោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងក្នុងសន្និសិទសារព័ត៌មាននៅទីស្តីការគណ:រដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃទី ២៧ ឧសភា ឆ្នាំ២០២០នេះ។
គួរបញ្ជាក់ផងដែរថានៅឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន កើនឡើង៣០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំពោះចំណូលបានពីការនាំចេញកៅស៊ូ មានជិត៤០០លានដុល្លារ នៅឆ្នាំ២០១៩។ តម្លៃជាមធ្យមជ័រកៅស៊ូជាមធ្យម១,៣៣៦ដុល្លារក្នុង១តោន។
តាមទិន្នន័យរបស់ក្រសួងកសិកម្ម គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៦,១៤២ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន២៤៧,១១៣ហិកតា៕