រដ្ឋមន្ត្រីទេសចរណ៍៖ ៣សប្ដាហ៍ក្នុងខែឧសភា ភ្ញៀវទេសចរក្នុងស្រុកដើរកម្សាន្តជិត ៤សែននាក់

  • 2020-05-28 01:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងនៅថ្ងៃទី ២៨ ឧសភានេះថា ក្នុង​រយៈពេល ៣សប្ដាហ៍ ចាប់ពីថ្ងៃទី៤-២៤ ខែឧសភា ឆ្នាំ២០២០នេះ មានភ្ញៀវទេសចរក្នុងប្រទេសចំនួន ៣៩៨ ០៩៩នាក់ បានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស ក្នុងនោះភ្ញៀវជាតិមានចំនួន ៣៩០,៩២២នាក់ និងភ្ញៀវបរទេសមានចំនួន ៧,១៧៧នាក់។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងសប្តាហ៍ទី៣ ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ភ្ញៀវទេសចរដែលបានធ្វើដំណើរកម្សាន្តចំនួនសរុប ១៤១ ៥៥៨នាក់ ប៉ុន្តែថយចុះប្រមាណ ៧% បើធៀបនឹងសប្ដាហ៍ទី២ នៃខែឧសភានេះ៕

ប្រភព៖ ក្រសួងទេសចរណ៍

អត្ថបទថ្មី
;