ហុងកុង នឹង​ជួបវិបត្តិ​ពាណិជ្ជកម្ម​យ៉ាងធ្ងន់ធ្ងរ បើពិត​ដូចការ​លើកឡើង​របស់​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក

  • 2020-05-28 01:40:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក Mike Pompeo បាន​ប្រាប់ទៅកាន់សភា កាលពីថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០​ថា ហុងកុងលែងជាតំបន់ស្វយ័ត​ពី​ចិនទៀតហើយ ពោលគឺ​ជាតំបន់ដែលស្ថិតក្រោមការកាន់កាប់របស់ចិនតែម្តង។

លោក​បាន​លើកឡើង​យ៉ាង​ដូច្នេះថា៖ «មកដល់ថ្ងៃនេះ គ្មាន​នរណាម្នាក់​អាច​អះអាងថា ហុងកុង នៅតែជាតំបន់ស្វយ័តពីចិន។ ការ​សម្រេចចិត្តនេះ មិនធ្វើឱ្យខ្ញុំពេញ​ចិត្តសោះឡើយ ប៉ុន្តែ​ការ​ធ្វើគោលនយោបាយ ត្រូវ​ទទួលស្គាល់ភាពពិតជាក់ស្តែង»។

លោករដ្ឋមន្រ្តី​បន្តថា «ខណៈ​ដែលអាមេរិក​សង្ឃឹមថា សេរីភាព និងវិបុលភាព​ហុងកុង នឹងផ្តល់នូវគំរូ​សម្រាប់​រដ្ឋអំណាចចិន ប៉ុន្តែផ្ទុយទៅវិញ​វាច្បាស់ណាស់ថា ចិន​កំពុង​ធ្វើជាគំរូទៅឱ្យហុងកុងវិញ»។

ការថ្លែង​របស់​រដ្ឋមន្រ្តីការបរទេសខាងលើនេះ ធ្វើឡើង​បន្ទាប់ពីក្រុងប៉េកាំង​មានផែនការ​បង្កើត​ច្បាប់​សន្តិសុខថ្មី​លើ​ដែនដីហុងកុង ខណៈដែលពលរដ្ឋហុងកុង កំពុង​ធ្វើការតវ៉ាយ៉ាងខ្លាំងទៅលើគម្រោងនេះ។

លើសពីនេះទៅទៀត ប្រសិន​បើវាពិតជាដូចការលើកឡើង​របស់​លោក Mike Pompeo មែន នោះនឹង​ធ្វើឱ្យពាណិជ្ជកម្ម​រវាង​ហុងកុង និង​អាមេរិក នឹងត្រូវជួបខាតបង់ដល់​ខ្ទង់រាប់ពាន់លានដុល្លារ ព្រោះហុងកុង នឹង​លែងក្លាយជាដៃគូពាណិជ្ជកម្មពិសេសរបស់អាមេរិកទៀតហើយ។ មានន័យថា អាមេរិក នឹងធ្វើពាណិជ្ជកម្មជាមួយហុងកុង ក្នុងលក្ខណៈដូចជាមួយ​ចិនដែរ៕

ប្រភព៖ BBC

អត្ថបទថ្មី
;