មើល​មិនចង់ស្គាល់! រូបរាង​តារាក្បាច់គុន Sammo Hung ឃើញហើយអ្នក​គាំទ្រគាំង​វាចា

  • 2020-05-28 03:17:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ផលិតកុន​ និង​ជា​តារា​ក្បាច់គុន​ Sammo Hung ជា​តារា​ហុងកុង​ដ៏​ល្បី​ល្បាញ​ពេញ​ទ្វីប​អាស៊ី។ បងធំកុងហ្វូ​រូប​នេះ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ ពេល​បង្ហាញ​ស្នាដៃ​រាប់​មិនអស់​ក្នុង​ខ្សែភាពយន្ត​នាពេល​កន្លងមក។

មក​ដល់​ពេល​បច្ចុប្បន្ន​ លោក​មាន​អាយុ​ ៦៨ឆ្នាំ​ហើយ​ ហើយ​ក៏ជា​ពេល​ដេល​លោក​ត្រូវ​ចំណាយ​ពេល​ឯកជន​ច្រើន​ជាង​សិល្បៈ ម្យ៉ាង​ក៏​ស្របពេល​លោក​មាន​វ័យ​ចាស់ សុខភាព​ក៏​មិន​មាំមួន​ដែរ។ ប៉ុន្តែ​ថ្មីៗ​នេះ​ តារា​ចម្រៀង​ Alan Tam បាន​បង្ហាញ​រូប​បច្ចុប្បន្ន​របស់ Sammo Hung ពេល​ញ៉ាំ​អាហារ​ជាមួយ​គ្នា។

ឃើញ​រូប​របស់​តារាជើង​ចាស់​រូប​នេះ​ភ្លាម​ អ្នក​ប្រើ​បណ្ដាញ​អ៊ីនធើណិត​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំងស្ទើមើល​មិនស្គាល់​ ដោយសារ​ពេល​នេះ​រូបរាង​របស់​លោក​ប្រែ​ជា​ស្គម​ មិន​ធាត់ទ្រលុកទ្រលុន​ដូច​កាលពីមុន​ទេ។

បើ​រម្លឹក​កាលពី​ឆ្នាំ ២០១៧​ Sammo បាន​វះកាត់​ក្បាល​ជង្គង់ ជាហេតុ​ប៉ះពាល់​ដល់​ការ​ធ្វើ​ចលនា​របស់​លោក។ ប៉ុន្តែ​ក្រោយ​មើល​ថែ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​របស់​ក្រុម​គ្រូពេទ្យ លោក​ក៏​បាន​ធូរស្រាល​ឡើង​វិញ គ្រាន់​តែ​ក្បាល​ជង្គង់​នៅ​មិន​ទាន់​ស្រួល​ ជា​ហេតុ​លោក​ត្រូវ​ជិះ​លើ​រទេះ​រុញ​ជាជំនួយ​សិន។

ដោយឡែក​បើ​យោង​តាម​ Janet Chow កូន​ប្រសា​របស់​តារា​ជើង​ចាស់​ខាង​លើបាន​ឲ្យ​ដឹង​ថា​ ដោយសារ​តែ​ទម្ងន់​ធាត់ពេក​ ផ្ដល់​នូវ​ផល​ពិបាក​ដល់​សុខភាព​ និង​ការ​ធ្វើ​ចលនា​ផង​នោះ​ ទើប​ឪពុក​ក្មេក​របស់​នាង​ត្រូវ​ព្យាយាម​តមអាហារ​ សម្រក​ទម្ងន់ខ្លះដើម្បី​ពង្រឹង​សុខភាពឲ្យ​កាន់​តែ​ល្អឡើង​វិញ៕

ប្រភព៖ jaynestars ប្រែសម្រួល៖ យី សុធារី

អត្ថបទថ្មី
;