ជប៉ុន នឹងផ្តល់ជំនួយឥតសំណង ១៨លានដុល្លារឱ្យកម្ពុជា ដើម្បីទប់ស្កាត់​កូវីដ១៩

  • 2020-05-28 03:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រាជរដ្ឋភិបាល​ជប៉ុន គ្រោង​នឹងផ្ដល់នូវហិរញ្ញប្បទានឥតសំណង ទឺកប្រាក់​ប្រមាណ​ជា ២ពាន់លាន​យ៉េន​ជប៉ុន ត្រូវនឹងប្រមាណជា ១៨លានដុល្លារអាមេរិក ជូនដល់រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ជាឧបករណ៍ សម្ភារៈ និងបរិក្ខារពេទ្យជូនដល់​ក្រសួងសុខាភិបាល សម្រាប់​ទប់​ស្កាត់ និង​បង្ការការ​រីក​រាល​ដាល​ នៃ​ជំងឺកូវីដ១៩ នៅ​កម្ពុជា។ នេះបើយោងតាម​សេចក្ដីប្រកាសព័ត៌មាន ស្ដី​ពីជំនួបពិភាក្សាការងាររវាង លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមអានសេចក្ដីប្រកាសព័ត៌មានខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;