មកដឹងពីមូលហេតុដែលនាំឲ្យមុខកើតមុន ៥ ប្រភេទខុសៗគ្នា
- 2020-05-28 06:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីមូលហេតុដែលនាំឲ្យមុខកើតមុន ៥ ប្រភេទខុសៗគ្នា
ចន្លោះមិនឃើញ
ការកើតមុនបែងចែកចេញជាពីរប្រភេទធំៗ គឺប្រភេទដែលអាចបណ្តាលឲ្យស្បែកមានអាការៈរោលរលាកនិងប្រភេទធម្មតា។ មុនដែលអាចបង្កការរោលរលាក ចាត់ទុកជាមុនដែលមានសភាពធ្ងន់ធ្ងរជាងប្រភេទមុនធម្មតា និងតម្រូវឲ្យអ្នកទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីព្យាបាល។
ខាងក្រោមនេះ គឺជាការពន្យល់បន្ថែមពីមូលហេតុ ដែលធ្វើឲ្យមុខឡើងមុន៥ប្រភេទខុសៗគ្នា។
១. មុនក្បាលស
មុនប្រភេទនេះតែងលេចចេញមក ដោយមានក្បាលតូចៗពណ៌សនៅចំកណ្តាល និងមានស្នាមក្រហមព័ទ្ធជុំវិញ។ ពេលខ្លះវាក៏មានរោមនៅពីលើឬដុះកប់ពីខាងក្នុងផងដែរ។
មូលហេតុ៖ បណ្តាលមកពីធូលីកខ្វក់ ជាតិខ្លាញ់ក្នុងរន្ធញើស និងកោសិកាងាប់ៗ ដែលនាំឲ្យស្ទះរន្ធរោម។
២. មុនក្បាលខ្មៅ
វាកើតនៅលើមុខ ដោយមានលក្ខណៈល្អិតៗបណ្តាក់គ្នា និងមានពណ៌ខ្មៅតូចៗនៅចំលកណ្តាល ហើយស្បែកដែលនៅជុំវិញ គឺមានសភាពធម្មតា។
មូលហេតុ៖ ដោយសារតែវាមានពណ៌ខ្មៅមិនមែនមានន័យថា មុនប្រភេទនេះមានជាតិកខ្វក់ខ្លាំងនោះទេ។ ការរីកមាឌរបស់វា និងលេចចេញមកកាន់ច្រើន បង្កមកពីការកកស្ទះរបស់គល់រោម។
៣. មុនកប់
វាជាប្រភេទមុនដែលកប់នៅក្រោមស្បែក ជាហេតុធ្វើឲ្យស្បែកឡើងក្រហមនិងហើម។ វាមានសភាពរឹងដុប និងគ្មានក្បាលសម្រាប់ញេចនោះទេ។
មូលហេតុ៖
៤. មុនខ្ទុះធំ
វាមានសភាពរាវ មូលនិងមានទំហំធំ។ នៅខាងក្នុងមានទឹករាវពណ៌លឿងឬស និងមានស្នាមក្រហមនៅជុំវិញ។
មូលហេតុ៖
៥. មុនធំចាក់ជ្រៅក្នុងស្បែក
វាមានអាការៈរោលរលាក ឈឺចាប់ និងរឹងចាក់ចូលជ្រៅតៅក្នុងស្បែក។ វាជាប្រភេទមុនធ្ងន់ធ្ងរ ដែលពិបាកព្យាបាល និងធ្វើខូចស្រទាប់ស្បែក បន្សល់ស្លាកស្នាម។
មូលហេតុ៖ ដោយសារតែរន្ធរោមមានការកកស្ទះខ្លាំង និងអាចបំផ្លាញដល់កោសិកាស្បែក និងស្រទាប់ជ្រៅនៅក្រោមស្បែក។
ចុចអានបន្ត៖ ងាយៗបួងសក់បានស្អាតរាល់ថ្ងៃ ធ្វើបានច្រើនបែបតាមចំណូលចិត្ត