មន្ទីរបញ្ចកោណ៖ អាមេរិកនឹងធ្វើតេស្តនុយក្លេអ៊ែរភ្លាម បើប្រធានាធិបតីចេញបញ្ជា
- 2020-05-28 07:32:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ទីរបញ្ចកោណ៖ អាមេរិកនឹងធ្វើតេស្តនុយក្លេអ៊ែរភ្លាម បើប្រធានាធិបតីចេញបញ្ជា
ចន្លោះមិនឃើញ
មន្រ្តីជាន់ខ្ពស់មន្ទីរបញ្ចកោណ១រូប អះអាងថា អាមេរិកនឹងធ្វើតេស្តនុយក្លេអ៊ែរ បើប្រធានាធិបតីបើកភ្លើងខៀវ ក្នុងកាលៈទេសៈដែលផ្ទុះនូវបញ្ហាភូមិសាស្រ្តនយោបាយ។
លោកDrew Walter ឧបការីរងរដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិក ទទួលបន្ទុកនុយក្លេអ៊ែរ បានថ្លែងក្នុងវេទិកាអនឡាញមួយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ថា ក្រុងវ៉ាស៊ីងតោន មិនជ្រើសរើសយកការធ្វើតេស្តនុយក្លេអ៊ែរមកដាក់មុខនោះទេ ក្រោយខ្លួនបានផ្អាកប្រមាណជិត ៣០ឆ្នាំមក ប៉ុន្តែវាអាចនឹងផ្លាស់ប្តូរភ្លាមៗ។
លោកបញ្ជាក់ថា៖ «ប្រសិនបើប្រធានាធិបតីចេញបញ្ជា ប្រព័ន្ធ (នុយក្លេអ៊ែរ) នឹងត្រូវធ្វើតេស្ត ខ្ញុំគិតថាវានឹងកើតឡើងត្រឹមមួយពព្រិចភ្នែក»។
ការថ្លែងខាងលើនេះ បន្ទាប់ពីការផ្សព្វផ្សាយថា អាមេរិកកំពុងពិចារណាធ្វើតេស្តនុយក្លេអ៊ែរឡើងវិញ បន្ទាប់ពីខកខានតាំងពីឆ្នាំ១៩៩២មក ដើម្បីធ្វើជាថ្នូរចរចាបញ្ហាជាមួយរុស្ស៊ី និងចិន៕