ជាង២ឆ្នាំចុងក្រោយ មាន​អភិបាលខេត្ត ១៣រូប ត្រូវ​បានផ្លាស់ប្ដូរ

  • 2020-05-28 10:02:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាចុងខែឧសភា ឆ្នាំ២០២០ នេះ ព្រះមហាក្សត្រ​ព្រះបាទ​សម្ដេច​ព្រះនរោត្តមសីហមុនី បាន​ចេញព្រះរាជក្រឹត្យ​ ត្រាស់​បង្គាប់​តែងតែង​លោក សោម ពិសិដ្ឋ ជា​អភិបាលខេត្ត​កែប ជំនួស​លោក កែន សត្ថា ដែល​ត្រូវ​បានតែងតាំងជា​រដ្ឋលេខាធិការ​នៃទីស្ដីការគណៈ​រដ្ឋមន្រ្ដី។

លោក សោម ពិសិដ្ឋ ដែលជា​អតីត​អភិបាលរងខេត្តកែប នឹង​ត្រូវ​ចូល​កាន់តំណែង​ជាផ្លូវ​ការ នា​ថ្ងៃ​ទី២៩ ខែឧសភា​ ក្រោម​អធិបតីភាព​របស់​សម្ដេច ស ខេង រដ្ឋមន្រ្ដីក្រសួង​មហាផ្ទៃ។

បើគិត​ទាំង​លោក សោម ពិសិដ្ឋ គឺ​មានអភិបាលខេត្ត​ចំនួន ១៣រូប ដែលត្រូវបាន​តែងតាំងថ្មី ក្នុង​រយៈពេល​ជាង​ ២ឆ្នាំចុងក្រោយ ពោល​គឺគិត​ចាប់​ពីឆ្នាំ២០១៨ មក។

១. ខែឧសភា ឆ្នាំ២០២០៖ លោក សោម ពិសិដ្ឋ ត្រូវ​បានតែងតាំង​ជា​អភិបាលខេត្ត​កែប

លោក សោម ពិសិដ្ឋ (រូបភាពហ្វេសប៊ុក​លោកសោម ពិសិដ្ឋ)
២. ខែមីនា ឆ្នាំ២០២០៖​ លោក គង់ សោភ័ណ្ឌ ត្រូវបានតែងតាំង​ជា​អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ (រូបភាពរដ្ឋបាលខេត្តកណ្ដាល)

៣. ខែមិថុនា ឆ្នាំ២០១៩៖ លោក គួច ចំរើន ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​ព្រះសីហនុ

លោក គួច ចំរើ​ន

៤. ខែមិថុនា ឆ្នាំ២០១៩៖ លោក អ៊ុន ចាន់ដា ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្ត​កំពង់ចាម

លោក អ៊ុន ចាន់ដា

៥. ខែមិថុនា ឆ្នាំ២០១៩៖ លោក ប្រាក់ សុវណ្ណ ត្រូវបានតែងតាំងជា​អភិបាលខេត្ត​ព្រះវិហារ

៦. ខែឧសភា ឆ្នាំ២០១៩៖ លោក អ៊ុំ រាត្រី ត្រូវបាន​តែងតាំង​ជា​អភិបាល​ខេត្ត​បន្ទាយមានជ័យ

លោក អ៊ុំ រាត្រី (រូបភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ

៧. ខែធ្នូ ឆ្នាំ២០១៨៖​ លោក ទៀ សីហា ត្រូវបានតែងតាំង​ជា​អភិបាលខេត្ត​សៀមរាប

លោក ទៀ សីហា (រូបភាពរដ្ឋបាលខេត្តសៀមរាប)

៨. ខែវិច្ឆិកា ឆ្នាំ២០១៨៖ លោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានតែងតាំង​ជា​អភិបាល​ខេត្ត​ត្បូងឃ្មុំ

លោក ជាម ច័ន្ទសោភ័ណ្ (រូបភាពរដ្ឋបាលខេត្តត្បូងឃ្មុំ)

៩. ខែវិច្ឆិកា ឆ្នាំ២០១៨៖ លោក ប៉ែន កុសល្យ ត្រូវបានតែងតាំង​ជា​អភិបាលខេត្តឧត្តរមានជ័យ

លោក ប៉ែន កុសល្យ (រូបភាពរដ្ឋបាលខេត្ត​ឧត្តរមានជ័យ)

១០. ខែមេសា ឆ្នាំ២០១៨៖ លោក ផាន់ ចាន់ធុល ត្រូវបានតែងតាំង​ជា​អភិបាលខេត្តប៉ៃលិន

លោក ផាន់ ចាន់ធុល

១១. ខែមេសា ឆ្នាំ២០១៨៖ លោក វ៉ា ថន ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្តក្រចេះ

លោក វ៉ា ថន (រូបភាពស្នងការដ្ឋាននគរបាលខេត្តក្រចេះ)

១២. ខែមីនា ឆ្នាំ២០១៨៖ លោក អ៊ូច ភា ត្រូវ​បានតែងតាំង​ជា​អភិបាលខេត្តតាកែវ

លោក អ៊ូច ភា (រូបភាពរដ្ឋបាលខេត្តតាកែវ)

១៣. ខែមករា ឆ្នាំ២០១៨៖ លោក ជាវ តាយ ត្រូវ​បាន​តែងតាំង​ជា​អភិបាលខេត្តកំពត

លោក ជាវ តាយ (រូបភាពរដ្ឋបាលខេត្តកំពត)

អភិបាលខេត្ត-រាជធានី ១៤រូប​ផ្សេងទៀត ដែល​កំពុង​កាន់តំណែង រួមមាន៖

  • លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង (ចូលកាន់តំណែង​ ខែតុលា ឆ្នាំ២០១៧)

  • លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ (ចូលកាន់​តំណែង ខែមិថុនា ឆ្នាំ២០១៧)

  • លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង (ចូលកាន់​តំណែង ខែមិថុនា ឆ្នាំ២០១៧)

  • លោក សុខ លូ អភិបាលខេត្តកំពង់ធំ (ចូល​កាន់​តំណែង ខែធ្នូ ឆ្នាំ២០១៦)

  • លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ (ចូលកាន់តំណែង ខែមីនា ឆ្នាំ២០១៦)

  • លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង (ចូល​កាន់​តំណែង ខែមីនា ឆ្នាំ២០១៦)

  • លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី (ចូលកាន់​តំណែង ខែកុម្ភៈ ឆ្នាំ២០១៦)

  • លោក ជា សុមេធី អភិបាលខេត្តព្រៃវែង (ចូលកាន់​តំណែង ខែមករា ឆ្នាំ២០១៦)

  • លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង (ចូលកាន់តំណែង ខែធ្នូ ឆ្នាំ២០១៥)

  • លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់ (ចូលកាន់​តំណែង ខែឧសភា ឆ្នាំ២០១៤)

  • លោក ថង សាវុន អភិបាលលខេត្តរតនគីរី (ចូលកាន់​តំណែង ខែឧសភា ឆ្នាំ២០១៤)

  • លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង (ចូលកាន់​តំណែង ខែកញ្ញា ឆ្នាំ២០១៣)

អត្ថបទ៖ ឈិន មិថុនា

អត្ថបទថ្មី
;