រឿង ៦​យ៉ាង​ ដែល​អ្នក​អាច​មិន​ដឹង​ពី​លុយ​​​ដុល្លារ​អាមេរិក

  • 2020-05-29 01:22:39
  • ចំនួនមតិ 2 | ចំនួនចែករំលែក 56

ចន្លោះមិនឃើញ


ក្រដាស​ប្រាក់​ដុល្លារ​ដែល​មនុស្ស​គ្រប់គ្នា​ស្រលាញ់​ចង់​បាន​​កាន់​ឲ្យ​ណែនៗ​ពេញ​ដៃ​ មាន​រឿង​ពាក់ព័ន្ធ​មួយ​ចំនួន​ដែល​​មិត្ត​អ្នក​អាន​មិន​​ធ្លាប់​បាន​ដឹង។ ខ្លីៗសូម​លើក​យក​ ៦ចំណុច​មក​បង្ហាញ ដូច​ខាងក្រោម៖

១. ​ប្រធានាធិបតី​ដែល​កំពុង​មាន​ជីវិត​ មិន​ត្រូវ​បាន​គេ​អនុញ្ញាត​​ឲ្យ​បោះពុម្ព​រូប​លើ​ក្រដាស​ប្រាក់​ឡើយ។

២. ​ស្ត្រី​ដំបូង​ដែល​​លេច​មុខ​លើ​កាក់​របស់​អាមេរិក​​ មិន​មែន​ជនជាតិ​​អាមេរិកាំង​ទេ ​ប៉ុន្តែ​ជា​ម្ចាស់ក្សត្រី​អេស្ប៉ាញ​​ព្រះនាម​ Isabella ​​ដែល​ត្រូវ​គេ​បោះពុម្ព​លើ​កាក់​របស់​អាមេរិក​ ក្នុង​ឆ្នាំ ១៨៩៣។

៣. ​លោក​ Benjamin Franklin ​ជា​មនុស្ស​តែ​ម្នាក់​​គត់​ ដែល​មិន​មែន​ជា​ប្រធានាធិបតី​អាមេរិក​ តែអាច​លេច​មុខ​លើ​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក។ ​​រហូត​មក​ទល់​បច្ចុប្បន្ន​នេះ ​​រូប​បិតា​ស្ថាបនិក​សហរដ្ឋអាមេរិក​រូប​នេះ​​ នៅ​មាន​នៅ​លើ​ក្រដាស​ប្រាក់ ១០០​ដុល្លារ​ ដែល​ជា​​ក្រដាស​ប្រាក់​ពេញ​និយម​បំផុត​។

​៤. ​ក្រដាស​ប្រាក់​​ក្លែងក្លាយ​​ច្រើន​បំផុត​ក្នុង​សហរដ្ឋអាមេរិក​ គឺ​ក្រដាស​ប្រាក់ ២០ដុល្លារ​ ខណៈ​​នៅ​ក្រៅ​ប្រទេស​​ ក្រដាស​​ប្រាក់ ១០០​ដុល្លារ​ក្លែងក្លាយ​​​ មាន​​ចំនួន​ច្រើន​​ជាង​គេ។

៥. ​៩៥% ​នៃ​ក្រដាស​ប្រាក់​ដែល​បោះពុម្ព​ថ្មី​ គឺ​ត្រូវ​បាន​យក​ទៅ​ប្ដូរ​ជំនួស​ក្រដាស​ដុល្លារ​ចាស់​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្រៅ​ប្រទេស។ ​​ក្រដាស​ប្រាក់​ដុល្លារ​អាមេរិក​ គឺ​ជា​រូបិយប័ណ្ណ​ដែល​មាន​ប្រជាប្រិយភាព​​បំផុត​​លើ​ប្រតិបត្តិការ​សាច់ប្រាក់​ក្នុង​លោក។

៦. ​​ក្រដាស​ប្រាក់​ដុល្លារ​ដែល​អ្នក​ចាយ​រាល់​ថ្ងៃ​ជា​ប្រភព​នៃ​បាក់តេរី​ដ៏​ធំ​មួយ។ តាម​ពិត​ទៅ​ក្រដាស​ប្រាក់​ផ្សេង​ក៏​ដូច​គ្នា​ដែរ​ តែ​ដុល្លារ​ ​​ជា​រូបិយប័ណ្ណ​ដែល​មាន​ប្រជាប្រិយភាព​​បំផុត​​លើ​ប្រតិបត្តិការ​សាច់ប្រាក់​ក្នុង​លោក​ ដូច្នេះ​កម្រិត​បាក់​តែ​រី​​មាន​ច្រើន​ជាង​គេ​។ ​ជាក់​ស្តែង​​ ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ​ក្រដាស​ប្រាក់ដុល្លារ​កាន់​តែ​ចាស់ ​កម្រិត​បាក់តេរី​ដែល​វា​មាន​ក៏​កាន់​តែ​ខ្ពស់​ដែរ៕

អត្ថបទ៖ សីហា

;