នាយករដ្ឋមន្រ្តី​ចិន ឆ្លើយតប​ទៅអ្នក​កាសែត​ដែល​សួរនាំ​ពី​ប្រភព​វីរុស​កូវីដ១៩

  • 2020-05-29 02:38:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្នុង​សន្និសីទ​កាសែត​មួយកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០ លោក លី ខឺឈាង នាយករដ្ឋមន្រ្តី​ចិន បាន​ឆ្លើយតបទៅនឹង​សំណួរ​នានាជាច្រើន ក្នុងនោះរួមមានទាំង​សំណួរ​ដែលពាក់ព័ន្ធ​នឹងប្រភព​ដ៏អាថ៌កំបាំង​នៃវីរុស​កូវីដ១៩។

លោក​ លី ខឺឈាង បាន​ថ្លែងថា ចិន និង​ប្រទេស​ជាច្រើន​ ជឿជាក់ថាវាមានសារៈសំខាន់​ណាស់​ក្នុង​ទទួល​គំនិត​ដ៏ច្បាស់លាស់មួយ​អំពី​ប្រភព​នៃវីរុស​កូរ៉ូណា។ «យើងជឿជាក់ថា នឹង​ដឹងកាន់​តែច្បាស់​អំពី​ប្រភពនៃវីរុស​ ដោយផ្អែក​លើវិទ្យាសាស្រ្ត ដែល​នឹងជួយ​ឱ្យយើង​អនុវត្តទប់ស្កាត់​កូវីដ១៩ កាន់តែប្រសើរ ហើយ​ក៏ចូលរួម​ការពារជីវិត និង​សុខភាព​មនុស្ស​នៅទូទាំង​ពិភពលោក​ផងដែរ»។

លោក​បន្តថា ជំងឺកូរ៉ូណាថ្មី បាន​កើតឡើង​គ្រប់ប្រទេស​ទាំងអស់​ដ៏គួរឱ្យភ្ញាក់ផ្អើល។ វាពិតជាជំងឺថ្មីទាំងស្រុងចំពោះមនុស្សជាតិ។ «មកដល់ពេលនេះ ខ្ញុំ​ភ័យខ្លាចថា នៅ​មាន​វីរុស​ជាច្រើន​ទៀត​ដែល​យើងមិនស្គាល់។ វីរុស​មិនស្គាល់ព្រំដែនទេ ហើយ​វាជាសត្រូវ​រួម​របស់​ពិភពលោក និង​មនុស្ស​ជាតិ​ទាំងមូល»៕

ប្រភព៖ វិបសាយ​ក្រសួងការបរទេសចិន

អត្ថបទថ្មី
;