យុវជន​ម្នាក់​ជាប់​ឯតទគ្គកម្ម​ពិភពលោក​ ​ក្រោយ​ពេល​​អាច​ទ្រ​បាល់​និង​ជង្គង់ ​យូរ​ជាងគេ​បំផុត

  • 2020-05-29 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យុវជន​ម្នាក់​ឈ្មោះ​ Konok Karmakar ​ដែល​មាន​ស្រុក​កំណើត​នៅ​ឯ​តំបន់ Noakhali, ក្រុង Chittagong ប្រទេស​បង់ក្លាដេស​ ​អាច​យក​បាល់​មក​ ទ្របាល់​នឹង​ជង្គង់ ​ដោយ​ប្រើថេរវេលាយូរ​​ជាងគេ​បំផុត​រហូត​ដល់​ទៅ ៤ នាទី​និង ៦ វិនាទី​ឯណោះ​។

Karmakar កំពុង​ទ្រ​បាល់ជាមួយ​ជង្គង់ /រូបថត៖ guinnessworldrecords
​ក្រុម​ការងារ​ Guinness World Records ​ក៏​បាន​ចុះ​ទៅ​ផ្ទាល់​ ព្រម​ទាំង​ប្រគល់​ជូន​វិញ្ញាបនប័ត្រ​បញ្ជាក់​អំពី​ឯតទគ្គកម្ម​ពិភពលោក​ថ្មី​​នេះ​ជូន​យុវជន​រូប​នេះ​ផង​ដែរ កាល​ពីថ្ងៃ​ទី ១៥ ​ខែ​សីហា​ឆ្នាំ ២០១៩ ។

​ទស្សនា​វីដេអូ​ពីសមត្ថភាពយុវជន​ខាង​ក្រោម​នេះ ៖

ជម្រាប​ជូន​ដែរ​ថា ​យុវជន​ម្នាក់​នេះ​ធ្លាប់​ទទួល​បាន​​វិញ្ញាបនប័ត្របញ្ជាក់​​ពី​ក្រុម​ការងារ Guinness World Records ដល់​ទៅ​ ១០ ​ផ្សេង​គ្នា ​ដោយ​សារ​សមត្ថភាព​ទប់​លំនឹង​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​គេ​។ ​រូប​គេ​អាចយក​ដង​ហ្គីតា​មទ្រ​បាន​យូរ​ជាង​គេ ​ទ្រ​បាល់​បាន​យូរ​ជាង​គេ ​និង​ផ្សេងៗ​ទៀត៕

ប្រភព៖ guinnessworldrecords

អត្ថបទទាក់ទង៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;