ដូណាល់ ត្រាំ៖ បើឥណ្ឌាមិនសប្បាយចិត្ត ចិនក៏ប្រហែលមិនសប្បាយចិត្តដែរ

  • 2020-05-29 06:49:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្លែងថា ចិន និង​ឥណ្ឌា កំពុងមាន​ជម្លោះ​ដ៏ធំ ហើយថា​នាយករដ្ឋមន្រ្តីឥណ្ឌា មាន​អារម្មណ៍មិនល្អឡើយ ចំពោះ​ស្ថានភាពនេះ។

ថ្លែងនៅសេតវិមានកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២០ លោកត្រាំ បាន​លើកឡើងយ៉ាងដូច្នេះថា៖ «ឥណ្ឌា និងចិន មានជម្លោះ​ដ៏ធំ។ ប្រទេសទាំងពីរ សុទ្ធតែមាន​ប្រជាជនប្រមាណ ១,៤ពាន់លាននាក់។ ឥណ្ឌាមិនសប្បាយចិត្ត ហើយ​ប្រហែលជាចិន​ក៏មិន​សប្បាយចិត្តដែរ»។

ប្រធានាធិបតីអាមេរិករូបនេះ ក៏បាន​បង្ហាញ​ពីបំណង​ធ្វើអ្នកសម្របសម្រួល​រវាង​ប្រទេស​ទាំងពីរ ប្រសិន​បើប្រទេស​ទាំងពីរយល់ព្រម៕

ប្រភព៖ NDTV

អត្ថបទថ្មី
;