អភិបាលរាជធានី​ខេត្ត អាចកាន់តំណែង​បាន​ប៉ុន្មានឆ្នាំ?

  • 2020-05-29 07:49:08
  • ចំនួនមតិ 1 | ចំនួនចែករំលែក 22

ចន្លោះមិនឃើញ


អភិបាល និងអភិបាលរងរាជធានីខេត្ត មាន​អាណត្តិ​ការងារ​មិនលើសពី ៤ឆ្នាំ។

អភិបាល និងអភិបាលរងរាជធានីខេត្ត អាច​ត្រូវបាន​តែងតាំង​ ៤ឆ្នាំទៀត សម្រាប់អាណត្តិទី២ របស់ខ្លួន​នៅក្នុងដែន​សមត្ថកិច្ច​ដដែល។

អភិបាល និងអភិបាលរងរាជធានីខេត្ត ត្រូវបញ្ឈប់​ពីមុខ​តំណែង​នៅមុនពេល​បញ្ចប់​អាណត្តិ​ការងារ​ប្រសិន​បើសាមីខ្លួន៖

  • ដាក់ពាក្យ​លាលែង​ជាលាយលក្ខណ៍​អក្សរ​ជូនទៅ​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ ឬ

  • ត្រូវបាន​ដកហូត​ពីមុខតំណែង។

អភិបាល និងអភិបាលរងរាជធានីខេត្ត ត្រូវដកហូត​ពីមុខតំណែង​មុនពេល​បញ្ចប់​អាណត្តិការងារ ក្នុង​ករណី​ណាមួយ​ដូចខាងក្រោម៖

  • បាត់​បង់​លក្ខណៈ​សម្បត្តិ​ជាអភិបាល ឬអភិបាលរង

  • អសមត្ថភាព

  • បំពេញ​ការងារ​មិនបាន​ល្អ

  • មាន​បញ្ហា​សុខភាព ឬបាត់បង់​សម្បទា​វិជ្ជាជីវៈ ដោយមានលិខិត​បញ្ជាក់​ពីស្ថាប័ន​មានសមត្ថកិច្ច

  • បោះបង់​ចោល​ការងារ

  • ប្រព្រឹត្ត​ខុសឆ្គង​ពីក្រមសីលធម៌​វិជ្ជាជីវៈ៕

ដកស្រង់ចេញពី៖ ច្បាប់​ស្តីពីការគ្រប់​គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ចុចអាន៖ ជាង២ឆ្នាំចុងក្រោយ មាន​អភិបាលខេត្ត ១៣រូប ត្រូវ​បានផ្លាស់ប្ដូរ

;