អតីត​​​ក្លឹប Haaland លើក​ពាន​រាំ​សប្បាយ​​អរ ទោះ​បី​ក្នុង​កីឡដ្ឋាន​គ្មាន​អ្នក​គាំទ្រ

  • 2020-06-01 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្លឹប​ដែល​ស្ថិត​នៅ​ប្រទេស​អូទ្រីស​ Salzburg បានលត់​ក្រុម​មក​ពី​លីគ​ទី ២ Austria Lustenau ដោយ​លទ្ធផល ៥-០ ​បាន​គ្រង​ជើង​ឯក​​​ជា​លើក​ដំបូង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jesse Marsch ដែល​ទើប​នឹង​ផ្លាស់​មក​ពី​ក្លឹប New York Red Bulls កាល​ពី​ឆ្នាំ​មុន។ កា​រឈ្នះ​នេះ គឺ​ជា​លើក​ទី៧ ក្នុង​រយៈពេល ៩ឆ្នាំជាប់ៗគ្នា​របស់​ក្លឹប។

ក្លឹប​ Red Bull Salzburg បាន​​ឈ្នះពាន​រង្វាន់​ Austrian Cup ​រដូវកាល ២០១៩-២០២០ ​​នៅ​ក្នុង​កីឡដ្ឋាន​ Woerthersee ស្ងាត់​ជ្រងំ គ្មាន​អ្នក​គាំទ្រ​ ​ព្រម​ទាំង​រក្សា​គំលាត​ពី​គ្នា ​មិន​អាច​អោប ឬ​ចាប់​ដៃ​​គ្នា​​ដូច​ពី​មុន​នោះ​ទេ ប៉ុន្តែ​ក្រុម​កីឡាករ​នៅ​តែ​ រាំ​សប្បាយ​ដើម្បី​អប​អរ​សមិទ្ធផល​នៃ​ការ​ខិត​ខំ​របស់​ពួក​គេ។

ឈ្នះពាន តែរក្សា​គំលាត​ពី​គ្នា
កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ពាន​លីគ​ Bundesliga ក្នុង​ប្រទេស​នេះ​ក៏​បាន​ត្រឡប់​មក​វិញ ខណៈ​ដែល Salzburg ជា​ក្រុម​ការពារ​តំណែង​ជើង​​ឯក ១៣​ សម័យ​នៅ​តែ​បន្ត​ឈរ​កំពូល​តារាង​ដដែលរដូវកាល​នេះ៕

ទស្សនា​វីដេអូ​ហាយឡាយ​ខាងក្រោម៖

ក្រុមកីឡាករ​រាំ​ជា​រង្វង់​អបអរ​ ឈ្នះពាន តែរក្សា​គំលាត​ពី​គ្នា

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;