បញ្ជូនមនុស្ស​ទៅអវកាស​ម្សិលមិញ ជាព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ដ៏សំខាន់ពីរ

  • 2020-06-01 03:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០២០​ម្សិលមិញនេះ អ្នកអវកាស​របស់​អង្គការ NASA ២រូប គឺលោក Bob Behnken និង​លោក Doug Hurley ត្រូវបាន​បញ្ជូនទៅកាន់ស្ថានីយអវកាស តាម​រយៈ​យានអវកាស​យានអវកាស​ Dragon របស់​ក្រុមហ៊ុន SpaceX ដោយជោគជ័យ។

ការបាញ់បង្ហោះនេះ គឺ​ជាបេសកម្មលើកដំបូងរបស់​ក្រុមហ៊ុន SpaceX ដែល​បាន​បញ្ជូនមនុស្ស​ទៅកាន់ទីអវកាស​តាមរយៈយានអវកាស​របស់ខ្លួន។ វាក៏ជាលើកដំបូងផងដែរដែល​ការបាញ់បង្ហោះបញ្ជូនមនុស្សទៅកាន់ទីអវកាស​ចេញពីទឹកដីអាមេរិក ចាប់តាំងពី​ការបញ្ចប់​យុគសម័យ​យានអវកាស Shuttle ក្នុងឆ្នាំ​២០១១មក។

ចំពោះ​ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និង​អនុប្រធានាធិបតី Mike Pence ក៏បាន​អញ្ជើញទៅទស្សនាការបាញ់បង្ហោះផ្ទាល់ផងដែរ៕

ប្រភព៖ CGTN

អត្ថបទថ្មី
;