បែកធ្លាយ​ថា លោកត្រាំ ត្រូវគេ​ជម្លៀសខ្លួន​ទៅបន្ទប់​ក្រោមដី ក្នុងពេល​មានបាតុកម្ម​នៅខាងក្រៅសេតវិមាន

  • 2020-06-01 08:47:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​សេតវិមាន​មួយរូប​ដែលមិនបញ្ចេញឈ្មោះ​បានទម្លាយ​ឱ្យដឹង​នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា ក្នុង​ខណៈដែល​ក្រុម​អ្នកតវ៉ា ប្រមូលផ្តុំធ្វើបាតុកម្ម​ជុំវិញការស្លាប់របស់ George Floyd នៅ​ខាងក្រៅ​សេតវិមាន ក្នុងក្រុងវ៉ាស៊ីងតោនកាលពី​យប់ថ្ងៃទី២៩ ខែឧសភានោះ ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ត្រូវបាន​គេជម្លៀស​ចូល​ទៅបន្ទប់សុវត្ថិភាព​ក្រោមដី ​ប្រហែល ១ម៉ោងមុន​ឡើង​មកវិញ។

បើតាម​ប្រភព​ដែល​ប្រាប់​ CNN ឱ្យដឹង​បន្ថែម​ថា ភរិយា និង​កូន​ប្រុស​របស់​លោក ដូណាល់ ត្រាំ​ ក៏ត្រូវបានជម្លៀសទៅក្រោមដីផងដែរ។ «ប្រសិន​បើ​ស្ថានការណ៍​នៅសេតវិមាន ឡើង​ដល់កម្រិតពណ៌ក្រហម ហើយ​ប្រធានាធិបតីត្រូវបាន​ជម្លៀស​ទៅកាន់​មជ្ឈមណ្ឌល​ប្រតិបត្តិការអាសន្ន នោះ​លោកស្រី Melania Trump និង​លោក Barron Trump រួមទាំងសមាជិកគ្រួសារ​លោកផ្សេងទៀត ក៏នឹងត្រូវជម្លៀស​ទៅជាមួយគ្នាផងដែរ»។

បាតុកម្ម​ក្រោយការស្លាប់​របស់ George Floyd គឺ​ជាហេតុការណ៍​មួយ ដែល​ធ្វើឱ្យសេតវិមាន​ត្រូវប្រកាស​អាសន្ន​ក្នុងកម្រិត​ខ្ពស់​បំផុត ចាប់តាំងពី​ការវាយប្រហារ​ថ្ងៃ ១១កញ្ញា ២០០១មក ពោលគឺ សេតវិមាន​ត្រូវបាន​ពង្រឹង និង​រឹតបន្តឹង​សន្តិសុខ​ខ្លាំង​ជាងមុន៕

ប្រភព៖ CNN

អត្ថបទថ្មី
;