ស៊ីថ្លៃអីតែក្នុងរឿងអាសអាភាស សូម្បីរបស់ម្យ៉ាងនេះក៏ Sora Aoi លក់បានថ្លៃមិនណយដែរ!
- 2020-06-02 01:54:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ីថ្លៃអីតែក្នុងរឿងអាសអាភាស សូម្បីរបស់ម្យ៉ាងនេះក៏ Sora Aoi លក់បានថ្លៃមិនណយដែរ!
ចន្លោះមិនឃើញ
អក្សរផ្ចង់ជាភាសាចិន ដែលសរសេរផ្ទាល់ដៃដោយអតីតតារាសិច Sora Aoi លក់ដេញថ្លៃបានដល់ទៅ ៩៥០០០ដុល្លារឯណោះ។ ការដេញថ្លៃស្នាដៃរបស់ Sora Aoi បានធ្វើឡើងកាលពីកំឡុងឆ្នាំ២០១៣ នៅក្នុងទីក្រុង Ningbo ប្រទេសចិន។
ភាពល្បាញល្បីរបស់ Sora មិនត្រឹមតែមានលើទឹកដីកំណើតនៅឯប្រទេសជប៉ុននោះទេ គឺនាងមានគេទទួលស្គាល់ច្រើននៅពាសពេញពិភពលោក ជាពិសេសគឺនៅក្នុងប្រទេសចិន។ កាលពីចុងឆ្នាំ២០១១ នាងបានបង្កើតគណនីមួយនៅលើបណ្ដាញសង្គម Weibo របស់ចិន ហើយក៏មានអ្នកគាំទ្រច្រើនសន្ធឹកនឹកស្មានមិនដល់។ គិតត្រឹមឆ្នាំ២០១៨ គណនី Weibo របស់នាង មានអ្នកគាំទ្រច្រើនជាង ១៨លាននាក់ ដែលតួលេខនេះច្រើនជាងបុគ្គលល្បីៗដូចជា Taylor Swift ឬក៏ David Beckham ទៅទៀត។
ងាកមកនិយាយពីរឿងអក្សរផ្ចង់របស់ Sora Aoi វិញ គឺមានអ្នកខ្លះគាំទ្រ និងពេញចិត្តពីស្នាដៃនាង ហើយក៏មានអ្នកខ្លះទៀតបានបញ្ចេញមតិរិះគន់ថានាងគ្មានជំនាញ ដោយសរសេរត្រឹមដូចអក្សរផ្ចង់កូនក្មេងសោះ តែលក់បានតម្លៃថ្លៃមិនគួរឲ្យជឿ។
សូមបញ្ជាក់ថា Sora Aoi បានប្រកបអាជីពជាអ្នកសម្ដែងក្ដៅសាច់នៅមុខកាមេរ៉ាចន្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ២០១១ ដោយថតរឿងបានមិនតិចជាង ៦០០រឿងនោះឡើយ។ ក្រោយលាឈប់ពីឧស្សាហកម្មអាសអាភាស នាងបានវិវឌ្ឍខ្លួនមកជាតារាចម្រៀង និងតារាសម្ដែងដូចគេដូចឯងធម្មតា។ លុះដល់ដើមឆ្នាំ២០១៨ ស្រីស្អាតរូបនេះបានប្រកាសពីដំណឹងខកចិត្តសម្រាប់ក្រុមអ្នកគាំទ្រ ដោយនាងបានសម្រេចចិត្តរៀបការជាមួយនឹង DJ ម្នាក់ឈ្មោះថា Non។ រួមរស់ជាមួយគ្នាបានជាង១ឆ្នាំ Sora ក៏បានផ្ដល់កំណើតដល់កូនភ្លោះប្រុស នាដើមខែឧសភា ឆ្នាំ២០១៩កន្លងទៅ៕