សម្តេច ហ៊ុន សែន ព្រមាន​ចាប់ខ្លួនអ្នកដែលថា គេឈប់ចាយ​ក្រដាស ១$ ២$ និង ៥$ និង​កន្លែងប្តូរប្រាក់​កាត់​ទឹក

  • 2020-06-02 01:30:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមាន​ក្នុងពិធីសំណេះសំណាលមួយនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ​២០២០​ម្សិលមិញថា នឹង​ចាប់ខ្លួន​អ្នកដែល​ថា គេឈប់ចាយ​ក្រដាសប្រាក់ ១$ ២$ និង ៥$ និង​កន្លែងប្តូរប្រាក់​ដែល​កាត់ទឹក​ចំពោះការប្តូរក្រដាសប្រាក់នេះ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក
សម្តេច​តេជោ បាន​ថ្លែងយ៉ាងដូច្នេះ​ថា៖ «**អាចង្រៃណា ដែលវាទៅប្រកាសថា គេឈប់ចាយប្រាក់ ១$ ២$ ៥$ រកឃើញ​ចាប់វាឱ្យបាន។ បើវានៅតែបន្ត ចាប់វាទៅ។ ទោះបីគុកចង្អៀត តែគុកនៅអាចដាក់បាន។ ហែងបំផ្លាញជាតិហើយ គ្មានទុកទេ។ ឥឡូវសុំចាយទៅ ហើយបន្ទាប់ពីចាយទៅ ធនាគារប្រហែលមិនបញ្ចេញមកវិញទេ តែ​គ្មានការខាតបង់សម្រាប់ប្រជាពលរដ្ឋទេ ហើយ​បើមានកន្លែងប្តូរប្រាក់​កាត់ទឹក សុំប្តឹងបន្ទាន់មកអាជ្ញាធរ អត់ឱ្យមានកាត់ទឹកទេ តម្លៃប៉ុណ្ណាគឺប៉ុណ្ណឹង**»៕
អត្ថបទថ្មី
;