ដូណាល់ ត្រាំ ប្រកាសពង្រាយកងទ័ព ដើម្បីបង្ក្រាបបាតុកម្មឱ្យអស់
- 2020-06-02 02:43:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូណាល់ ត្រាំ ប្រកាសពង្រាយកងទ័ព ដើម្បីបង្ក្រាបបាតុកម្មឱ្យអស់
ចន្លោះមិនឃើញ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ថា លោកបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ ដើម្បីបញ្ឈប់ការធ្វើបាតុកម្មហិង្សាទាំងអស់នៅទូទាំងប្រទេស ដោយអនុវត្តតាមច្បាប់ និងរក្សាសណ្តាប់ធ្នាប់។ ការប្រកាសនេះ ខណៈការតវ៉ាប្រឆាំងនឹងការស្លាប់របស់ George Floyd កំពុងផ្ទុះរាលដាលកាន់តែខ្លាំងក្នុងសហរដ្ឋអាមេរិក។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំកំពុងបញ្ចេញកងកម្លាំងប្រដាប់អាវុធ យោធា និងមន្រ្តីអនុវត្តច្បាប់ ដើម្បីបញ្ឈប់ការធ្វើកុប្បកម្ម ការលួច ការបំផ្លាញទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈដែលឥតសំចៃដៃ»។
ជាមួយគ្នានេះ លោកត្រាំបានបញ្ជាឱ្យអភិបាលរដ្ឋនីមួយៗ ត្រូវតែបង្កើតនូវវិធានការអនុវត្តច្បាប់រហូតទាល់តែបាតុកម្មហិង្សាត្រូវបង្ក្រាបបាន។ «ប្រសិនបើក្រុងមួយ ឬរដ្ឋមួយ មិនព្រមចាត់វិធានការចាំបាច់ដើម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជនទេ នោះខ្ញុំនឹងចល័តយោធាអាមេរិក ហើយដោះស្រាយបញ្ហានេះយ៉ាងឆាប់រហ័សសម្រាប់ពួកគេ»៕