កុំ​​​ចេះ​តែ​រាប់​​​អាន​​​មិត្ត​​​​ផ្តេសផ្តាស ​​​​​​​ត្រូវ​​​​​​ចេះ​​ពិនិត្យ​មើល​​​​​​៥​​​​ចំណុច​​​នេះ​​សិន ទើប​មិន​អសារបង់

  • 2020-06-02 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​អ្នក​​ប្រហែល​​ជា​​ធ្លាប់​​​​​ឆ្លង​កាត់​បទពិសោធន៍​​​​​​​ រាប់​អាន​​នរណា​​ម្នាក់​ជិតស្និទ្ធ តែ​​នៅ​ចុង​​បញ្ចប់​​​មិត្ត​ភាព​​​​​​​សល់​​ត្រឹម​​​​ថា​ពាក្យ​​ស្តាយ​​ក្រោយ​។ ពេល​​​ស្គាល់​​​គ្នា​​​ដំបូង​ អ្នក​គិត​ថា​ម្នាក់​ហ្នឹង​​ហើយ​​​ដែល​​អាច​ក្លាយ​ជា​​​មិត្ត​​​​ដ៏​ល្អ​​​​​​បំផុត ប៉ុន្តែ​យូរ​ៗ​ទៅ​ទំនុក​​​ចិត្ត​​បាន​បាត់​​បង់​​​បន្តិចៗ​ម្តង​ ដោយ​​​​​​សារ​​​​​តែ​​​ទំនាក់​ទំនង​មួយនេះ​​​​​​បង្កប់​​ដោយ​ភាព​​ពិសពុល​នឹក​ស្មាន​មិន​​ដល់។ ​ពេល​​វេលា​​មាន​​តម្លៃ​ខ្លាំង​ណាស់​​ដូច្នេះ​​ ​មុន​​​រាប់​​​អាន​​​​​​នរណា​​ម្នាក់ គួរ​ពិនិត្យ​មើល​​​​​​៥​​​​ចំណុច​​​នេះ​​សិន ទើប​មិន​អសារបង់។

តើ​​អ្នក​​មាន​អារម្មណ៍​​​យ៉ាង​​ម៉េច​​ដែរ ពេល​​​​​​នៅ​​ក្បែរ​ពួក​គេ?

​​ពេល​​​នៅ​ជិត​ពួក​គេ​ធ្វើ​​​​ឲ្យ​​អ្នក​មាន​អារម្មណ៍​​​មិន​​ស្ងប់​​ចិត្ត​ គិត​ថា​​​តុបតែង​​ខ្លួន​បែប​នេះ​​​មិន​​សម ប្រើ​​របស់​​ទាំង​​នេះ​មិន​ទាន់​​​​សម័យ មិន​ល្បី​គ្រប់​គ្រាន់ មាន​ន័យ​ថា​​​​​អ្នក​​កំពុង​​តែ​​​ចំណាយ​ពេល​​​​​​នៅ​ជាមួយ​​​​មនុស្ស​​ខុស​ហើយ​។ មិត្ត​​ល្អ​​​​ពិត​​​ប្រាកដ​​ គេ​មិន​ដែល​​​​​ខ្វល់​​ខ្វាយ​​ពី​​រឿង​​​ទាំង​អស់​នេះ​​ទេ ហើយ​អ្នក​​​ក៏​អាច​​​ពេញ​​ចិត្ត​​នូវ​អ្វី​ដែល​​​ខ្លួន​មាន​​ ដោយ​​​គ្មាន​​សម្ពាធ​​​ពី​មជ្ឈដ្ឋាន​​ជុំ​​វិញ។

តើ​​ពួក​គេ​​បាន​ជះ​​ឥទ្ធិពល​ល្អ​​​ដល់​អ្នក​ដែរ​ទេ?

​​​នៅ​​ពេល​អ្នក​​​មាន​មិត្ត​ល្អ​ អ្នក​​ក៏​អាច​ទទួល​​​​​​​​​បាន​នូវ ឥទ្ធិពល​ល្អ​​​​ពី​​​ពួក​គេ​​​ដូច​គ្នា​​​​​​។ ​នៅ​ជិត​​​​​​​​​មនុស្ស​ដែល​​​​​មាន​​សណ្តាណ​ចិត្ត​ល្អ​ និង​​មាន​គំនិត​​​វិជ្ជមាន​ ​​មិន​​យូរ​​មិន​​ឆាប់ អ្នក​​នឹង​​​​​ប្រែ​​​ក្លាយ​ជា​បែប​​នោះ​​ដែរ។​

​​​​​​បើ​​គ្មាន​​​ពួក​គេ​​​​តើ​ជីវិត​​​​​​​​​​​​​​​​​​​​​​​អ្នក​​​​នឹង​ទៅ​​ជា​​​យ៉ាង​ណា??

​បើ​​គិត​​ថា ពេល​​​​ដក​​​​ខ្លួន​ចេញ​​ អ្នក​នឹង​​​បាន​ស្រួល​​ចិត្ត​​​ជាង​​មុន​​​​ ​​​ស៊ូ​ទៅ​ណា​​​មក​ណា​ម្នាក់​​​ឯង ​ក៏​​​គ្រាន់​​បើ​​ជាង​​មាន​​​គ្នា ​តែ​​ត្រូវ​​​​​​​ផ្គាប់​ផ្គុន​​តាម​​​ចិត្ត​គេ​​ ​រហូត​​​បាត់​​បង់​​ឯករាជ្យ​ភាព​​​​​​​​​​​​​​របស់​​​ខ្លួន​ដែរ។

​ពេល​រាប់​អាន​​​​​គ្នា​ មាន​បាន​អ្វី​មក​​​វិញ​​ដែរ​អត់?

​​​នេះ​មិន​​មែន​​សំដៅ​​លើ​ការ​​​កេង​​​​​ប្រវ័ញ្ច​​​អ្វី​​​ពី​​មិត្តភ័ក្ត​​នោះ​ឡើយ ប៉ុន្តែ​​​​​​​​​​យ៉ាង​ហោច​​ណាស់​​​​ ពេល​​រាប់​​អាន​​នរណា​ម្នាក់​គួរ​តែ​​បាន​​ផល​​ប្រយោជន៍​​​ខ្លះ​​​​មក​វិញ​ដែរ ដូច​ជា​​ការ​​ផ្លាស់ប្តូរ​​គំនិត​​​ល្អ​​ៗ​ទៅ​​​​វិញ​​ទៅ​មក ​ចេះ​​​ជួយ​​លើក​​ទឹក​​ចិត្ត​​គ្នា ក្នុង​ការ​​សម្រេច​គោល​ដៅ​ផ្សេងៗ​នៃ​​ជីវិត។

​ចេះ​សប្បាយ​ជាមួយ​គ្នា ចុះ​ពេល​កើត​ទុក្ខ​វិញ​ មាន​​វត្តមាន​គេ​ដែរ​អត់?

ភាគ​​​ច្រើន​អ្នក​​​ខ្លះ​​លេច​​មុខ​តែ​ពេល​​សប្បាយរីករាយ ឯ​ពេល​​​មិត្ត​កើត​​ទុក្ខ​​ជួប​ឧបសគ្គ​​​វិញ គឺ​លែង​​ឃើញ​​​វត្តមាន​ទៀត​​ហើយ។ ស​​​​​បញ្ជាក់​​ថា មិត្តភាព​​​​រវាង​អ្នក​​និង​​គេ​ គ្មាន​​​តម្លៃ​​ហើយ​​ក៏​មិន​ពិត​ប្រាកដ​ដែរ។ ហេតុ​នេះ​ហើយ បាន​ជា​​​​អ្នក​ត្រូវ​​ប្រុង​​ប្រយ័ត្ន​​ខ្ពស់ សង្កេត​​មើល​ឲ្យ​បាន​​​ម៉ត់​​​ចត់ មុន​ជ្រើស​​រើស​​​​នរណា​ម្នាក់​ជា​មិត្តភ័ក្តិ៕​​​​​​

ចុចអានបន្ត៖ ការ​សម្រេច​ចិត្ត​ទាំង​៥​ ដែល​អ្នក​ប្រាកដ​ជា​ស្ដាយ​ក្រោយ​នៅ​១០​​​​ឆ្នាំ​ខាង​​មុខ

​​​​​​​​​​ ​​

ប្រភព៖ betterme ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទថ្មី
;