Timor Werner ធ្វើ​បាន​​កំណត់​ត្រា​ល្អ​មួយ ក្រោយ​ស៊ុត​ចូល ២៥ គ្រាប់​រដូវ​កាល​នេះ

  • 2020-06-02 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាល្លឺម៉ង់​កំពុង​ឡើង​ជើង Timor Werner ឈរ​នៅ​លេខ ២ ​ស៊ុត​ចូល ២៥ គ្រាប់​និង assist បាន ៧ ដង (សរុប៣២គ្រាប់) ចំណែក​អ្នក​លេខ ១ គឺ Robert Lewandowski ​រក​បាន ២៩ ​គ្រាប់​និង assist បាន ៣ ដង (សរុប៣២គ្រាប់) បើ​គិត​តែ​ក្នុង​លីគ Bundesliga សប្តាហ៍​ទី ២៩ រដូវកាល ២០១៩-២០២០ ។

Werner ពេលស៊ុត​ចូល​ទល់​នឹង​ក្រុម Mainz 05

​បើ​គិត​ធៀប​គ្រាប់​បាល់​ក្នុង​លីគ​កំពូល​ទាំង ៥ អឺរ៉ុប ​អ្នក​លេខ ១ គឺ Robert Lewandowski រីឯ Ciro Immobile លេង​ឲ្យ​ក្លឹប Lazio ស៊ុត​បាន ២៧ គ្រាប់ចំណែក Timor Werner ជាប់​ជា​​កីឡាករ​ទី ៣ ​ដែល​អាច​រក​បាន ២៥ គ្រាប់​ ។

តួលេខ​នេះ​ធ្វើ​ឲ្យ​គេ​ឈរ​លើ Lionel Messi (២៤ គ្រាប់) ដូច​នេះ​រូប​គេ​មាន​សង្ឃឹម​ថា អាច​នឹង​ឈ្នះស្បែកជើងមាសថែម​ទៀត​ផង បើសិន​បន្ត​រក​គ្រាប់​បាល់​បាន​ជា​ហូរ​ហែ។

កំណត់​ត្រា​ផ្ទាល់​ខ្លួន​ដែល​គេ​ធ្វើ​បានបែប​នះ​ ​បន្ទាប់​ពី​ស៊ុត​ចូល ១ គ្រាប់​ថែម​ទៀត​ រួម​ចំណែក​ជួយ​ក្រុម Leipzig ​ប្រកួត​ឈ្នះ ៤-២ ទល់​នឹង​ក្រុម FC Köln ​ក្នុង​ពាន​លីគ​នា​សប្តាហ៍​ទី ២៩ ​យប់​មិញ​នេះ។

ទស្សនា​វីដេអូ​ហាយ​ឡាយ​­ខាងក្រោម៖

រីឯលទ្ធផលនេះជួយ​ឲ្យក្រុម Leipzig ឈរលេខ ៣ ក្នុង​តារាង(៥៨ពិន្ទុ) ឯក្រុម Köln ខ្ទាតដល់លេខ ១១ មានតែ(៣៧ពិន្ទុ)៕

ប្រភព៖ squawka ប្រែ​សម្រួល៖ រក្សា

;