កុំ​ទុក​ចិត្ត​អ្វីដែល​គេ​បង្ហោះ​ខ្លាំង​ពេក! មើល​តែ​រូប​ទាំង​នេះ​ដឹង​ហើយ

  • 2020-06-02 06:09:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពោរពេញ​ទៅ​ដោយ​ភាព​ក្លាហាន បុគ្គល​ល្បី​មួយ​រូប​ជា​ស្រី​ស្អាត​​នៅ​លើ​ប្រព័ន្ធ​បណ្ដាញ​សង្គម​ចិន ដែល​មាន​ឈ្មោះ​ថា Coeyyyy បាន​បង្ហោះ​រូបភាព​ប្រៀបធៀប​គ្នា​រវាង​នៅ​ពេល​ដែល​កាត់​ត​រួច និង​រូបភាព​ដើម ដែល​មាន​លក្ខណៈ​ខុស​គ្នា​ដាច់​ស្រលះ​មិន​គួរ​ឲ្យ​ជឿ។ យ៉ាង​ណា​មិញ ស្រី​ស្អាត​រូប​នេះ​មិន​​បាន​រៀបរាប់​ថា​បាន​ប្រើ​កម្មវិធី​អ្វី​ឡើយ​សម្រាប់​ការ​កាត់​​ត​​រូបភាព​ទាំង​នោះ​ឲ្យ​ឃើញ​ប្លែក​ខ្លាំង​ដូច្នេះ។

ក្រោយ​ឃើញ​ការ​បង្ហោះ​របស់ Coeyyyy ក្រុម​អ្នក​គាំទ្រ​របស់​នាង​ហាក់​មាន​សេចក្ដី​ភ្ញាក់​ផ្អើល​ជា​​ខ្លាំង បូករួម​នឹង​ការ​បញ្ចេញ​មតិ​ប្លែកៗ​រៀងៗ​ខ្លួន។ ខ្លះ​សរសេរ​សរសើរ​អំពី​ស្នាដៃ​កាត់​ត ហើយ​ខ្លះ​​ទៀត​បែរ​ជា​មិន​ជឿ​ដោយ​ថា នេះ​គឺ​ជា​មនុស្ស​២​នាក់​ផ្សេង​គ្នា ហើយ​វា​គ្រាន់​តែ​ការ​លេង​សើច​ប៉ុណ្ណោះ។ ចំណែក​ខ្លះ​ទៀត​ក៏​បាន​ប្រកែក​ថា រូប​ទាំង​នេះ​គឺ​ពិបាក​​និយាយ​​ថា​មិន​ពិត​ណាស់ ព្រោះ​វា​​ថត​នៅ​ប្លង់​ដូច​គ្នា ពោល​គឺ​នៅ​កន្លែង​តែ​មួយ៕

សូម​ទស្សនា​រូបភាព​នៅ​ខាង​​ក្រោម៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;