ម៉ាកយីហោទូរសព្ទធំ ៥ មានតែមួយប៉ុណ្ណោះ កើនឡើងចំនួនលក់នៅដើមឆ្នាំនេះ
- 2020-06-02 06:26:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាកយីហោទូរសព្ទធំ ៥ មានតែមួយប៉ុណ្ណោះ កើនឡើងចំនួនលក់នៅដើមឆ្នាំនេះ
ចន្លោះមិនឃើញ
ទិន្នន័យថ្មីចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gartner អាចឲ្យគេដឹងច្បាស់អំពីឧស្សាហកម្មស្មាតហ្វូននៅត្រីមាសទីមួយ ឆ្នាំ ២០២០ នេះ។ ផ្អែកតាមរបាយការណ៍បានឲ្យដឹងថាចំនួនលក់ស្មាតហ្វូនទូទាំងសកលលោកមានការធ្លាក់ចុះ ២០,២% នៅត្រីមាសដំបូង។
Samsung នៅតែជាក្រុមហ៊ុនដែលលក់ស្មាតហ្វូនបានច្រើនជាងគេ ដែលលក់បាន ៥៥,៣លានគ្រឿង ប៉ុន្តែចំនួនលក់នេះគឺថយចុះ ២២,៧% បើធៀបនឹងត្រីមាសទីមួយឆ្នាំមុន។ នៅលំដាប់លេខពីរគឺ Huawei លក់ស្មាតហ្វូនបាន ៤២,៤លានគ្រឿង ថយចុះ ២៧,៣%។ Apple តាមពីក្រោយជាមួយចំនួនលក់ ៤០,៩លានគ្រឿង ដែលថយចុះ ៨,២%។
ម៉ាកស្មាតហ្វូនពីរបន្ទាប់ទៀតគឺ Xiaomi ឈរនៅលំដាប់លេខ ៤ ជាមួយចំនួនលក់ ២៧,៨លានគ្រឿង ដែលមានកំណើន ១,៤% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងចំណោមម៉ាកទូរសព្ទធំទាំង ៥ មានតែ Xiaomi ដែលមានកំណើនចំនួនលក់ ដោយ OPPO ស្ថិតនៅលេខ ៥ មានចំនួនលក់ ២៣,៩លានគ្រឿង ថយចុះ ១៩,១%។
អ្នកវិភាគរបស់ Gartner បានបកស្រាយថា Apple មានការថយចុះចំនួនលក់តិចតួចក៏ដោយសារនៅដើមឆ្នាំ ២០២០ ក្រុមហ៊ុនជោគជ័យជាមួយនឹងការលក់ត្រកូល iPhone 11 ហើយប្រសិនបើមិនមានកូវីដ១៩ទេ Apple ទំនងជាឃើញមានកំណត់ត្រាលក់ថ្មីសម្រាប់ត្រីមាសទីមួយជាក់ជាមិនខាន៕