អាជ្ញាធរខេត្តស្ទឹងត្រែង ដាំគ្រាប់ត្នោតតាមបណ្តោយខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ

  • 2020-06-02 07:10:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំផ្ទាល់យកគ្រាប់ត្នោតចំនួន ១០០ ០០០គ្រាប់ ដាំតាមសងខាងផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ (ចាប់ពីចំណុចបង្គោលព្រំដែនលេខ0៤៦ ទៅបង្គោលព្រំដែនលេខ០៧៨ និងបន្តមកកាន់ទីរួមស្រុកសៀមប៉ាង) ដោយការដាំគ្រាប់ត្នោតនេះជាសកម្មភាពដឹកនាំផ្ទាល់លើកទី៣។ ពិធីដាំគ្រាប់ត្នោតនេះ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០។​

លោក ម៉ុម សារឿន បានគូសបញ្ជាក់ថា ដើមត្នោតជារុក្ខជាតិដែលផ្តល់នូវគុណសម្បត្តិច្រើនយ៉ាងដល់ប្រជាជាតិខ្មែរតាំងពីសម័យបុរាណកាល និងតំណាងអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ដែលប្រជាជនខ្មែរសំគាល់នូវទេសភាពទឹកដីរបស់ខ្លួនពីបុរាណកាលរហូតមកដល់បច្ចុប្បន្ន។

លោក​អភិបាលខេត្ត បានមានប្រសាសន៍ទៀតថា សកម្មភាពដាំដើមត្នោតនាថ្ងៃនេះ គឺជាសកម្មភាពប្រវត្តិសាស្រ្តរបស់ខេត្ត ក្នុងការបង្ហាញពីវប្បធម៌ដ៏ផូផង់របស់ជាតិ ការថែរក្សាអត្តសញ្ញាណជាតិ ដួងប្រលឹងជាតិ ការពារអធិបតេយ្យភាពជាតិ និងបំផុសផ្នត់គំនិតដល់អ្នកជំនាន់ក្រោយឲ្យស្រលាញ់នូវអ្វីដែលជាអត្តសញ្ញាណជាតិ និងដួងព្រលឹងជាតិរបស់ខ្លួន៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

អត្ថបទថ្មី
;