Klopp ដាក់​គោលដៅ​ហើយ ៩ ​ប្រកួត​នៅ​សល់​ត្រូវ​តែ​ឈ្នះ​ទាំង​អស់

  • 2020-06-02 08:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Jurgen Klopp ដែល​បាន​ផ្តល់​បទសម្ភាសន៍​ជាមួយ​ BBC Sport ​កាល​ពី​ម្សិលមិញ​ ​បាន​រៀប​រាប់​ពី​អារម្មណ៍​នឹក​រលឹក​បាល់​ទាត់​ជា​ខ្លាំង ​ជាមួយ​គ្នា​នោះ​ លោក​ក៏​បាន​លើក​ឡើង​ពី​គោលដៅ​ដែល​ចង់​សម្រេច​ឲ្យ​បាន ​នៅ​ពេល​​ Premier League ​បើក​លីគ​ឡើង​វិញ។

លោក Jurgen Klopp
​អ្នក​ចាត់ការ​ទូទៅ​ក្លឹប Liverpool បាន​និយាយ​ថា **"ទោះ​ជា​ពេល​នេះ​យើង​​កំពុង​ដាច់ពិន្ទុពីគេ​ច្រើន ​តែ​យើង​មិន​ទាន់​ជា​ក្រុមជើង​ឯក​នៅ​ឡើយ​។ បើទោះ​ជា​ត្រូវការ​តែ ២ ប្រកួត​ទៀត​អាច​ឈ្នះ​វា តែ​​ប្រកួត​ដែល​នៅ​សល់ យើង​ចង់​ឈ្នះ​ទាំងអស់។"**

ប្រសិន​ណា​បើ ក្រុមហង្សក្រហម​ អាច​ធ្វើ​បាន​ដោយ​ឈ្នះ (៩ប្រកួតទៀត) នោះមាន​ន័យ​ថា ពិន្ទុ​ពេញ​គឺ ១០៩ ដែល​គ្រប់​គ្រាន់​ឲ្យ​ក្រុម​មួយ​នេះ​ បំបែក​កំណត់ត្រា​ក្រុម​មេឃខៀវ Manchester City រដូវកាល ២០១៧-២០១៨ ​ដែល​លើក​ពាន EPL ជាមួយ​នឹង​ពិន្ទុ ១០០ ពេញ។

ដោយឡែក​​ដំណឹង​ច្បាស់​ការណ៍ កាលបរិច្ឆេទ​ត្រឡប់​វិញ​នៃ​ក្របខ័ណ្ឌ​កំពូល Premier League នឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​ពុធ​ទី១៧ ខែមិថុនា ២០២០​ ខាង​មុខ​នេះ។

ពានលីគ Premier League

ប្រភព៖ BBC | LiveScience ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;