ម៉ាស៊ីន​ស្ទាក់យកសំរាមពី​ប្រឡាយ និងលូ ត្រូវបាន​ដាក់ដំណើរការ​ហើយ​ក្នុង​រាជធានីភ្នំពេញ

  • 2020-06-03 01:39:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោមក្រប​ខណ្ឌហិ​រញ្ញប្បទានឥតសំណងនៃគម្រោងការពារទឹកជំនន់ និងប្រព័ន្ធ ប្រឡាយលូជំហានទី៤ អង្គការ JICA បានដាក់ឱ្យដំណើរការនូវម៉ាស៊ីនស្ទាក់យកសំរាម ដោយស្វ័យប្រវត្តិពីប្រឡាយ លួ និងពីស្ថានីយ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការ​ចុះផ្សាយរបស់ AKP។

តាមប្រភពពី JICA ODA Prss បានឱ្យដឹងថា ម៉ាស៊ីនស្ទាក់យកសំរាមដោយស្វ័យ ប្រវត្តិទាំងបួនទីតាំងនេះមានតម្លៃសរុបជាង ១១៥លានដុល្លារអាម៉េរិក។ ក្នុងគម្រោង  ដំឡើង៤ទីតាំង ដោយបានដាក់ដំណើរការបានចំនួន២ទីតាំង (ផ្សារកណ្តាល និងព្រះគម្លង់) ឯ២ទីតាំងទៀត មិនទាន់ដាក់ឱ្យដំណើរទេ គឺនៅចតុមុខ និងផ្សារចាស់។ អេក្រង់មេកា និចថ្មីនេះ សម្រាមត្រូវបានយកចេញដោយម៉ាស៊ីនស្វ័យប្រវត្តិ ហើយផ្ទេរចេញក្រៅដោយ ឧបករណ៍មេកានិចផងដែរ។

លើសពីនេះ អេក្រង់មេកានិចថ្មីនឹងចូលរួមចំណែកក្នុងការរក្សាប្រព័​ន្ធ​លូនៅក្នុងទីក្រុង ឱ្យមានភាពល្អប្រសើរ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិ ព្រមទាំងការពារបរិស្ថានទឹក លុបបំបាត់សំរាមចេញពីប្រព័ន្ធលូ។

សូមបញ្ជាក់ថា គម្រោងការពារទឹកជំនន់ជំហានទី៤ ដែលបានសម្ពោធដាក់ឱ្យដំណើរ នូវឧបករ​ណ៍ស្ទាក់សំរាមដោយស្វ័យប្រវត្តិនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញ ចូលរួមពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ  លេ​ខាទីមួយនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ទីភ្នាក់ងារJICA ក្រុមហ៊ុនប្រឹក្សា CTI និងក្រុមហ៊ុនម៉ៅការសំណង់TOA របស់គម្រោងផងដែរ៕

ប្រភព៖ AKP

អត្ថបទថ្មី
;