ប្រធាន FIFA លើកទឹកចិត្តឲ្យទះដៃសាទរចំពោះទង្វើដ៏ក្លាហាន Sancho និងកីឡាករ ៣ រូបទៀត
- 2020-06-03 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធាន FIFA លើកទឹកចិត្តឲ្យទះដៃសាទរចំពោះទង្វើដ៏ក្លាហាន Sancho និងកីឡាករ ៣ រូបទៀត
ចន្លោះមិនឃើញ
លោក Gianni Infantino ជាប្រធានស្ថាប័នបាល់ទាត់ពិភពលោក FIFA បាននិយាយថា ទង្វើរបស់ កីឡាករ Bundesliga ៤ រូបនោះ គួរណាស់តែត្រូវបានទះដៃសាទរ និងលើកទឹកចិត្តបន្ថែម មិនមែនត្រូវដាក់ពិន័យឡើយ ជុំវិញការបង្ហាញភាពក្លាហានរបស់ពួកគេចេញមក។
លោកបានប្រាប់សារព័ត៌មានថា៖ "ខាង FIFA បានយល់ច្បាស់ពីជម្រៅចិត្តរបស់កីឡាករនីមួយៗទាក់ទិននឹងករណីស្លាប់របស់ George Floyd '' ។
FIFA បានបន្តថា៖ "ការអនុវត្តច្បាប់នៃការប្រកួតរបស់ស្ថាប័នលីគនីមួយៗនៅតែមាន តែស្ថាប័នទាំងនោះត្រូវតែគិតគូរឲ្យត្រឹមត្រូវ និងច្បាស់លាស់ជុំវិញរឿងហេតុដែលកំពុងកើតឡើង"។
កីឡាករ Bundesliga ៤ រូបនោះរួមមាន Jordan Sancho និង Achraf Hakimi កីឡាកររបស់ក្លឹប Borussia Dortmund រួមនឹង Weston McKennie កីឡាកររបស់ក្លឹប Schalke04 និង Marcus Thuram ខ្សែប្រយុទ្ធរបស់ក្លឹប Monchengladbach អាចប្រឈមមុខនឹងការដាក់ពិន័យពីខាងសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ ចំពោះទង្វើដែលខ្លួនបានធ្វើក្នុងន័យគាំទ្រចេតនា នយោបាយ សាសនា។ យ៉ាងណា មកទល់ពេលនេះមិនទាន់មានចំណាត់ការណាមួយនៅឡើយ។
ចំពោះការ "ស្វែងរកយុត្តិធម៌ឱ្យ George Floyd” ជាបុរសអាមេរិកកាំងស្បែកខ្មៅ ត្រូវបានស្លាប់ទាំងអយុត្តិធម៍ ដែលមានពាក់ព័ន្ធទៅនឹងការរើសអើងពូជសាសន៍ ពណ៍សម្បុរ គេសង្កេតឃើញមាន កីឡាករជាច្រើននាក់បានចូលរួមលើបណ្ដាញសង្គមក្នុងការស្វែងរកយុត្តិធម៌ជូនបុរសអាមេរិកកាំងស្បែកខ្មៅរូបនោះ និងបង្ហោះសារគាំទ្រយុទ្ធនាការមិនរើសអើងពូជសាសន៍ ពណ៍សម្បុរថែមទៀតផង៕