ក្នុងខែឧសភា ប្រជាពលរដ្ឋទៅប្តូរ និងពន្យារបណ្ណបើកបរនៅអ៊ីអន១ និងអ៊ីអន២ មានចំនួនប៉ុន្មាន?
- 2020-06-03 03:39:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងខែឧសភា ប្រជាពលរដ្ឋទៅប្តូរ និងពន្យារបណ្ណបើកបរនៅអ៊ីអន១ និងអ៊ីអន២ មានចំនួនប៉ុន្មាន?
ចន្លោះមិនឃើញ
ក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះថា ចំនួនប្រជាពលរដ្ឋដែលទៅទទួលសេវាប្រឡង ប្តូរ និងពន្យារបណ្ណបើកបរ នៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ក្នុងផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ នៅក្នុងខែឧសភាកន្លងទៅនេះ មានចំនួនសរុប ១១ ៧៨១ នាក់។
ក្រសួងបន្តថា ប្រជាពលរដ្ឋអាចប្តូរ និងពន្យារ នៅមណ្ឌលផ្តល់បណ្ណបើកបរយានយន្ត ផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ធ្វើការរៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៩:០០ ព្រឹក ដល់ម៉ោង ១០:០០យប់។ ត្រូវមានឯកសារដូចជា៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. លិខិតបញ្ជាក់កាយសម្បទា(អាចធ្វើនៅទីតាំងផ្ទាល់)
៣. រូបថត ៤x៦ ផ្ទៃពណ៌ស ៣សន្លឹក(ថតនៅទីតាំងផ្ទាល់
៤. ពាក្យបណ្តឹងបាត់បណ្ណបើកបរបញ្ជាក់ពីប៉ុស្តិ៍រដ្ឋបាល (ក្នុងករណីបាត់បណ្ណបើកបរ)។
ប្រសិនបេីប្រជាពលរដ្ឋចង់ប្រឡងយកបណ្ណបេីកបរត្រូវមានឯកសារដូចរៀបរាប់ខាងលេី(*១ *២ *៣) និងលិខិតបញ្ជាក់ការសិក្សាពីសាលាបង្រៀនបេីកបរ បើចង់ប្រឡងយកបណ្ណបើកបរប្រភេទ គ ឃ និង ង ៕