ខ្លាំងមែន! អ៊ីស្រាអែល ​ធ្វើតេស្ត​បាញ់មីស៊ីលត្រូវវត្ថុតូច​​ដែលកំពុងអណ្តែត​យ៉ាងជោគជ័យ (វីដេអូ)

  • 2020-06-03 04:05:28
  • ចំនួនមតិ 5 | ចំនួនចែករំលែក 70

ចន្លោះមិនឃើញ


ក្រុមហ៊ុនឧស្សាហកម្ម​អាកាសអ៊ីស្រាអែល (IAI) បាន​ធ្វើតេស្ត​បាញ់មីស៊ីល​បាលីស្ទីលចម្ងាយខ្លីនៃ​ប្រព័ន្ធ LORA យ៉ាង​ជោគជ័យ​ទៅលើ​វត្ថុតូចពីរ​ដែលកំពុង​អណ្តែតក្នុងសមុទ្រ ស្ថិតនៅចម្ងាយប្រមាណ ៩០ ទៅ ៤០០គីឡូម៉ែត្រ។

គួរដឹងថា LORA គឺជាប្រព័ន្ធមីស៊ីល​បាញ់ពីសមុទ្រទៅដីគោក និង​ពីដីគោក ទៅដីគោក ដែល​អភិវឌ្ឍន​ដោយ IAI។ IAI ជាក្រុមហ៊ុន​បច្ចេកវិទ្យាជាតិអ៊ីស្រាអែល និង​សកល ដែលផលិតប្រព័ន្ធ​ការពារ​ដែនអាកាស រ៉ាដា ផ្កាយរណប និង​ផ្គត់ផ្គង់​គ្រឿងបច្ចេកវិទ្យាផ្សេងទៀត។

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Sputnik News

;