ភ្នែករបស់អ្នកនឹងមិនឆាប់មីញ៉ូប ប្រសិនបើអ្នកនៅតែបន្តទម្លាប់អស់ទំាងនេះ

  • 2020-06-03 05:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នែកមានតួនាទីដ៏សំខាន់សម្រាប់ជីវិតប្រចំាថ្ងៃរបស់មនុស្សម្នាក់ៗ។ មិនថាប្រុសស្រី ក្មេងចាស់នោះទេ ការ​ថែ​រក្សា​ភ្នែកពិតជាមានសារៈសំខាន់ជាខ្លំាង។ មិនត្រឹមតែប៉ុណ្ណោះ ប្រសិនបើអ្នកមានកែវភ្នែកស្រស់សស្អាត​អ្នក​នឹង​មានការចាប់អារម្មណ៍ពីមនុស្សជុំវិញខ្លួន។ តែប្រសិនបើអ្នកមិនដែលថែរក្សាកែវភ្នែក​ឲ្យស្រស់ស្អាត​និង​មាន​សុខ​ភាពល្អនោះ ភ្នែកទំាងគូររបស់អ្នកអាចនឹងមានបញ្ហាផ្សេង។ ដូច្នោះហើយ ខាងក្រោមនេះជាទម្លាប់ទំាង ៤ ដែល​អ្នកគួរតែដឹងដើម្បីថែទំាភ្នែករួមមាន៖

១. មានទម្លាប់មិនល្អចំពោះភ្នែក

ការបន្តប្រើប្រាស់ភ្នែកក្នុងរយៈពេលយូរនឹងជិតទៅនឹងរបស់អ្វីមួយ គ្មានពេលសម្រាកគ្រប់គ្រាន់ ភ្នែកបន្តតឹង​តែង និងមិនមានពេលសម្រាកគ្រប់​គ្រាន់នោះគឺវា​មិនត្រឹម​តែបង្កើននៃការមើល​ឃើញមិនច្បាស់ប៉ុណ្ណោះទេ តែ​ថែម​ទំាងបំផ្លាញភ្នែកអ្នកទៀត។ អ្នកត្រូវតែចំាថា ក្រោយពេលប្រើប្រាស់គ្រឿងអេឡិចត្រូនិចរួចហើយ អ្នក​ត្រូវ​តែ​សម្រាកឲ្យបាន ៣០ នាទី។

២. ប៉ះពាល់ជាមួយកំារស្មីយូវីញឹកញាប់ពេក

អ្នកត្រូវតែចងចំាថា រាល់ពេលមានសកម្មភាពនៅខាងក្រៅផ្ទះអ្នកត្រូវតែពាក់វ៉ែនតាការពារ​កម្តៅថ្ងៃ​ដើម្បី​ការពារ​ពី​កាំរស្មី​អ៊ុលត្រាវីយូលែត​ងាយ​ធ្វើឲ្យភ្នែ​កអ្នកឈឺចាប់។ មួយ​វិញ​ទៀត​នោះ​អ្នក​មិន​ត្រូវ​សម្លឹង​មើល​ព្រះ​អាទិត្យ​ចំៗ​នោះទេ ព្រោះវាអាចបង្កើតទៅជាជំងឺ​ភ្នែកឡើងបាយ។

រូបតំណាង
**៣. ពុំសូវពិនិត្យភ្នែកទៀងទាត់**

ការពិនិត្យសុខភាពភ្នែកក៏មានសារសំខាន់ណាស់ដែរដើម្បីដឹងថាភ្នែករបស់អ្នកមានសភាពយ៉ាងណានោះ។ អ្នក​គប្បី​ទៅ​កន្លែងពិនិត្យភ្នែកជាប្រចំា ពិសេសប្រសិនបើអ្នកមានអារម្មណ៍ថាភ្នែករបស់​អ្នកមាន​បញ្ហា​ឬមាន​ល​ក្ខណៈ​ខុសប្រក្រតីជាដើម។ ការធ្វើបែបនេះនឹងរក្សាភ្នែកអ្នកឲ្យបានល្អ។

៤. ពន្លឺពីគ្រឿងអេឡិចត្រូនិច

ជារៀងរាល់ថ្ងៃ អ្នកតែងប្រើប្រាស់កុំព្យូទ័រ និងទូរសព្ទសម្រាប់ធ្វើការទំនាក់ទំនងនិងការសិក្សាជាដើម។ អ្នក​ត្រូវ​ចំា​បាច់គិតថាពន្លឺដែលជះពីគ្រឿងអស់ទំាងនោះអាចបង្កមកលើភ្នែករបស់អ្នក មានន័យ​ថាអ្នក​ត្រូវលៃ​យ៉ាង​ណា​ឲ្យពន្លឺភ្លើងក្នុងបន្ទប់ស្មើនឹងពន្លឺគ្រឿងអេឡិចត្រូនិចដែលអ្នកប្រើប្រាស់។ ភ្លើងភ្លឺពេក​នឹងរំខាន​ដល់ភ្នែក រីឯ​ភ្លើង​តិចពេកនឹងធ្វើឲ្យភ្នែកឆាប់អស់កម្លាំង។ ដូច្នោះហើយ​ អ្នកត្រូវចេះលៃឲ្យភ្លើង ឬពន្លឺមាន​សភាពស្មើគ្នា៕​​

រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖

មានអាការៈគេងពុំសូវលក់ស្រួល អ្នកគួរសាកទទួលទានអាហារ ៥ ប្រភេទនិងចៀសវាងអាហារ ៣ មុខនេះ

៥​ ក្បាច់​ជួយ​ឲ្យ​ដើម​ដៃ​តូច​ហើយ​តឹង​ណែន អាច​ពាក់​អាវ​ដៃ​តូច​ដោយ​ជឿជាក់

ប្រភព៖ tagsis ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទថ្មី
;