ប្អូន​ជីដូន​មួយ Neymar ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​១នៅ​​លីគ​លំដាប់​ទី ៦​នៅ​បារាំង

  • 2020-06-03 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Rhaudeman Santiago ឈ្មោះ​កាត់​ហៅ​ថា Rhau ​ដែល​ត្រូវ​ជា​ប្អូន​ជីដូន​មួយ​របស់ Neymar ​ទើប​នឹង​បាន​ចុះ​កិច្ចសន្យា​មក​ចូលរួម​ជាមួយ​ក្លឹប FC Lyon ​កាល​ពី​ម្សិលមិញ។

Neymar ថតរូបជាមួយ Rhau ត្រូវជា​ប្អូន​ជីដូន​មួយ​
​Rhau ​មាន​អាយុ ២៦ ឆ្នាំ​ជា​កីឡាករ​ថ្នាល​របស់​ក្លឹប Santos FC ​នៅឯលីគ​ប្រទេស​ប្រេស៊ីល។ រូប​គេ​ត្រូវ​បាន Neymar ជា​អ្នក​ណែ​នាំ​ឲ្យ​​មក​ប្រកប​អាជីព​នៅ​ បារាំង។

យោង​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ក្លឹប FC Lyon នេះ​ស្ថិត​នៅ​​លីគ​លំដាប់​ទី ៦​របស់​​បារាំង​ ត្រូវ​​គេ​ស្គាល់​ថា​ជា ​ក្លឹប​ដែល​តែង​តែ​ទិញ​យក​យុវជន​មាន​ទេពកោសល្យ​មក​បណ្ដុះ​បណ្ដាលមុន​នឹង​ពួក​គេ​អាច​មាន​​សមត្ថភាព​ ឡើង​មក​លេង​ឲ្យ​ក្លឹប​ធំៗ​នៅ​លីគ​កំពូល។ (មិន​មែន​ក្លឹប​ Lyon ឬ OL ឬ Olympique Lyonnais)៕ ប្រភព៖ upi.com

Santiago ឈ្មោះ​កាត់​ហៅ​ថា Rhau

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;