លោក ជា សុផារ៉ា ចុះ​ពិនិត្យការសាងសង់ព្រលានយន្តហោះភ្នំពេញថ្មី

  • 2020-06-03 06:08:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ​២០២០ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ និងជាប្រធានគណៈកម្មការរៀបចំទីតាំងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ បានអញ្ជើញ​ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី​ ដែលមានទីតាំងស្ថិតនៅក្រុងតាខ្មៅ​ និងស្រុក​កណ្ដាល​ស្ទឹង​ ខេត្ត​កណ្ដាល​ និងស្រុកបាទី​ ខេត្តតាកែវ​។

ព្រលានយន្តហោះអន្តរជាតិ​លំដាប់ថ្នាក់ ៤F នេះ ​ត្រូវបានសាងសង់​លើទំហំផ្ទៃដីប្រមាណ ២៦០០ហិកតា ដែលវិនិយោគទុនដោយក្រុមហ៊ុន «ខេមបូឌា អ៊ែរផត អ៊ិនវេសមិន» ត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ ១៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ ១១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង ២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ។

បើតាមអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលលោក ស៊ីន ចាន់សិរីវត្ថា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណ:រដ្ឋមន្ត្រីកាលពីព្រឹកថ្ងៃ១៦ មេសា ឆ្នាំ២០២០ ឱ្យដឹងថា ព្រលានយន្តហោះ​នេះ​សាងសង់បាន ៣០%ហើយ៕

ប្រភព៖ ក្រសួងដែនដី

អត្ថបទថ្មី
;