មកទៀតហើយ! ក្រុមរាំរបស់ថៃ ចេញមករាំ Cover បទរបស់ តន់ ច័ន្ទសីម៉ា
- 2020-06-03 08:32:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកទៀតហើយ! ក្រុមរាំរបស់ថៃ ចេញមករាំ Cover បទរបស់ តន់ ច័ន្ទសីម៉ា
ចន្លោះមិនឃើញ
បទចម្រៀង "ស្នេហាក្រឡាប់ចាក់" របស់តារាចម្រៀង តន់ ច័ន្ទសីម៉ា ដែលបានចេញនៅលើប្រព័ន្ធយូធូបប៉ុន្មានសប្ដាហ៍ហើយនោះ ត្រូវបានក្រុមរាំដ៏ល្បីមួយរបស់ថៃ បានយកទៅរាំ Cover ទៀតហើយ ដោយពួកគេថែមក្បាច់រាំទន់ ល្វតល្វៃម្ញ៉ិកម្ញ៉ក់គួរឲ្យក្នាញ់។
នេះគឺក្រុមរាំ Inner ដ៏ល្បីមួយក្នុងចង្កោមយុវវ័យរបស់ថៃ។ វីដេអូចម្រៀងរបស់ពួកគេ ទើបត្រូវបានបង្ហោះនៅលើប្រព័ន្ធយូធូប ប៉ុន្មានម៉ោងនេះប៉ុណ្ណោះ ខណៈវីដេអូចម្រៀងផ្លូវការរបស់ផលិតកម្ម Galaxy Navatra មិនទាន់មានដំណឹងថា ចេញពេលណាផង។
ប្រិយមិត្តរបស់ភាគីទាំងពីរជាច្រើននាក់ បានចូលមកសរសេរសារថ្លែងពីវីដេអូចម្រៀងនេះ ពោលគឺមានទាំងថៃ និងជនជាតិខ្មែរ។ សម្រាប់ប្រិយមិត្តកម្ពុជា ភាគច្រើនបានថ្លែងអំណរគុណដល់ក្រុមរាំរបស់ប្រទេសជិតខាងមួយនេះ ចំពោះការស្រឡាញ់បទចម្រៀងរបស់ខ្មែរ។ ឯប្រិយមិត្តកម្ពុជាខ្លះទៀត ក៏បានពោលសរសើរក្រុមរាំថៃមួយក្រុមនេះដែរថា ពួកគេពិតជាមានទេពកោសល្យ និងថា ក្បាច់រាំពួកគេក្នុងបទ "ស្នេហាក្រឡាប់ចាក់" មើលទៅគួរឲ្យស្រឡាញ់។
“ស្នេហាក្រឡាប់ចាក់" និពន្ធ Melody និងទំនុកច្រៀងដោយឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាស្នាដៃថ្មីបន្ទាប់ពីកន្លងមកធ្លាប់បញ្ចេញស្នាដៃជាច្រើនបទរួចមកហើយ មានដូចជាបទ "គេនោះជាស្រីកាប់ដាវ" និងបទ "ឡានស៊ីរ៉ែន"។ ជាដើម។ ដោយឡែក Inner Studio របស់ថៃ នេះគឺជាស្នាដៃថ្មីមួយទៀតរបស់ពួកគេដែរ ដែលកន្លងមកបទចម្រៀង "ឡានស៊ីរ៉ែន" ក៏ពួកគេបានបញ្ចេញទេពកោសល្យភ្ជាប់ជាមួយបទនេះដែរ៕