Shaqiri ​បង្ហើប​ថា​​កាល​នៅ​សាលា​ធ្លាប់​កាត់​សក់​តាម Ronaldo ​ម្ដង​គេ​សើច​គឹល!

  • 2020-06-04 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Xherdan Shaqiri ធ្លាប់​បាន​បង្ហើប​ប្រាប់​ដល់​វិបសាយ Liverpool ផ្លូវការ​ថា ​រូប​គេ​​ជា​អ្នក​គាំទ្រ​ម្នាក់​របស់ អតីត​​Ronaldo ដែល​ជា​ខ្សែប្រយុទ្ធ​ឆ្នើម​នៃ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិប្រេស៊ីល​។ ក្រោយ​ពេល Ronaldo ​មិន​បាន​លើក​ពាន World Cup ឆ្នាំ ១៩៩៨ ​ពេល​នោះ​រូប​គេ ​ស្រក់​ទឹក​ភ្នែក​យំ​​តែ​ម្តង​។

រូបភាព​ដែល​កាត់​តដោយ Sunsport
ខ្សែ​បម្រើ​ប្រយុទ្ធ​ស្វីស​រូប​នេះ បាន​​បន្ថែម​ទៀត​ថា៖ **"កាល​អំឡុង​ឆ្នាំ ២០០២ ខ្ញុំ​ធ្លាប់​ទាំង​បាន​កាត់​សក់​តាម​ទៀតផង។ ​បន្ទាប់​មក ក៏​បាន​ទៅ​សាលារៀន គេ​គ្រប់​គ្នា​ភ្ញាក់ផ្អើលពេលឃើញ ហើយក៏ខ្លះ​ក៏​អ្នក​សើច​តែ​ខ្ញុំ​មិន​ខ្វល់ ​ព្រោះ​ចូលចិត្ត​ម៉ូឌ​សក់​គាត់​ហើយ​ មក​ដល់​ឥឡូវ​ ក៏​នៅ​តែ​ស្រលាញ់​ចូល​ចិត្ត​ដដែល៕"**
ម៉ូឌ​សក់ Ronaldo អំឡុង World Cup ២០០២

ក្តី​ស្រម៉ៃ​របស់ Shaqiri ​ដែល​ចង់​ក្លាយ​ជា​ កីឡាករ​បាល់​ទាត់​ល្បី​ឈ្មោះ​មួយ​ ក៏​ទទួល​បាន​ផ្លែ​ផ្កា ក្រោយ​ពេល​បង្ហាញ​សមត្ថភាព​លេច​ធ្លោ រហូត​បាន​ចូល​លេង​ឲ្យ​ក្លឹប​កំពូល​អឺរ៉ុបនៅ Bayern Munich មុន​នឹង​ផ្ទេរ​មក Inter Milan ​នៅ​ឆ្នាំ ២០១៥ ​ដូច​ដែល Ronaldo ធ្លាប់​បាន​ប្រកប​អាជីព​នៅ​ទី​នោះ​ចន្លោះ​ឆ្នាំ ១៩៩៧ ដល់ ២០០២ ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;