រដ្ឋសភាបើកកិច្ចប្រជុំ និងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៤ ព្រឹកនេះ

  • 2020-06-04 04:04:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋសភាជាតិនៅ​ថ្ងៃទី ៤ ខែមិថុនា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៦ ក្រោមអធិបតីភាពសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយ​មាន​ការ​អញ្ជើញ​ចូលរួម សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបាន​អនុម័តសេចក្ដីព្រាងច្បាប់ចំនួន ៤។ កិច្ចប្រជុំនេះ​ធ្វើ​ឡើង នៅ​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០។​

រូបភាព៖ ហ្វេសបុក សម្ដេច សខេង
អង្គប្រជុំរដ្ឋសភា លើកទី៤ នីតិកាលទី៦ នេះ បានលើកយករបៀបវារៈ ចំនួន៤ មកពិភាក្សា និងអនុម័តមាន៖

១. សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។

២. សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម។

៣. សេចក្តីព្រាងច្បាប់ស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។

៤. សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ៕

សូមបញ្ជាក់ថាក្នុងចំណោមរបៀបវារៈទាំង៤ខាងលើនេះ មានសេចក្ដីព្រាងច្បាប់ចំនួន២ ត្រូវបានព្រាងឡើងដោយក្រសួងមហាផ្ទៃ គឺសេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យនិងសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម៕

អត្ថបទថ្មី
;