Saul Niguez ផុស​ថា​រក​បាន​​​ក្លឹប​ថ្មី​​ តែ​មិន​មែន​ក្លឹប​នៅ Premier League

  • 2020-06-04 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ


Saul Niguez ​ជា​កីឡាករ​អេស្ប៉ាញលេង​ក្នុង​តំណែង​ជា​​ខ្សែ​ការពារ-បម្រើ​ឲ្យ​ក្លឹប​ Atlético Madrid ​ដែល​បាន​ផុស ខោនដោន​ប៉ុន្មាន​ថ្ងៃ​មុន​លើ Twitter បង្ហាញ​ពី​បំណង​ផ្លាស់​ប្ដូរ​​​​ក្លឹប​ថ្មី​​ថា <<ក្លឹបថ្មី ខ្ញុំនឹងប្រកាសវាក្នុងរយៈពេលបីថ្ងៃទៀត>> ។

Saul ពេលស៊ុត១គ្រាប់​ជួយ​ឲ្យក្រុមទម្លាក់ Liverpool នៅ UCL វគ្គ ១៦ ក្រុម

ស្រប​ពេល​ដែល​ព័ត៌មាន​នានា​​ថា រូប​គេ​អាច​នឹង​ផ្លាស់​ទៅ​ក្លឹប Manchester United ​នៅ​អង់គ្លេស​ រូបគេ​បាន​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ផង​ដែរ ដោយ​រំលង​ប៉ុន្មាន​ម៉ោង​មុន​នេះ​នៅ​ថ្ងៃ​ទី ៦ ខែ​មិថុនា​កីឡាករវ័យ ២៥ ឆ្នាំរូបនេះ បានប្រកាសបង្កើតក្លឹបថ្មីពិតប្រាកដមែន តែ​មិនមែនសម្រាប់ការប្រកបអាជីពរបស់ខ្លួននោះទេ។

ក្លឹប​ថ្មី​នោះ​មានឈ្មោះថា Costa City បង្កើតឡើងសម្រាប់បណ្ដុះបណ្ដាលក្មេងៗអាយុចន្លោះពី ៤ឆ្នាំ ដល់ ១៨ឆ្នាំ ​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ Nike ដែល​មាន​ម្ចាស់​​ក្លឹប​​របស់​លោក Aaron ត្រូវ​ជា​បងប្រុស Saul Niguez ហើយ Saul ខ្លួន​ឯង​ក៏​មាន​ចំណែក​ហ៊ុន​ ជាមួយ​ដែរ៕

Logo ក្លឹប Costa City

អាវ​របស់​ក្លឹប Costa City

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ រក្សា

;