នាយកដ្ឋានព័ត៌មានវិទ្យា៖ បទល្មើសបច្ចេកវិទ្យាព័ត៌មានធំៗ ៥កំពុងកើតមានកម្ពុជា

  • 2020-06-05 02:14:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃ​ទី ៤ មិថុនា ២០២០ បាន​បង្ហាញ​ពីការសិក្សា ស្រាវជ្រាវអំពីបទ​ល្មើស​បច្ចេកវិទ្យាព័ត៌មាន របស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា ដែល​បាន​ធ្វើ​ការរៀបរាប់អំពីនិន្នាការបទល្មើសបច្ចេកវិទ្យាព័ត៌មានធំៗទាំង ៥ ដែលកំពុងកើតមានក្នុងព្រះរាជាណាចក្រកម្ពុជា។

បទល្មើសទាំងនោះមានដូចខាងក្រោម៖

១- ការលួចកាន់កាប់គណនីបណ្តាញទំនាក់ទំនងសង្គម (Account Hijack)

២- ការបរិហាកេរ្តិ៍លើបណ្តាញផ្សព្វផ្សាយសង្គម (Social Media Defamation)

៣- ការបន្លំលួចប្រាក់ពីគណនីធនាគារ (Money Fraud)

៤- ការចម្លងមេរោគកុំព្យូទ័រ និងទូរស័ព្ធដៃ (Malware Attack)

៥- ការជ្រៀតចូលប្រព័ន្ធព័ត៌មាន (Systems Hacking)

ដើម្បីការពារខ្លួនពីបទល្មើសបច្ចេកវិទ្យាព័ត៌មានដូចបានរៀបរាប់ខាងលើ សូមបងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន និងស្វែងយល់អំពីហានិភ័យនានានៃបច្ចេកវិទ្យា។ ប្រសិនបងប្អូនមានចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងហានិភ័យបច្ចេកវិទ្យា អាចធ្វើការសាកសួរក្រុមការងារបច្ចេកទេស តាមរយ:ប្រអប់​សារទំព័រ Facebook Page របស់នាយកដ្ឋានព័ត៌មានវិទ្យា៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

អត្ថបទថ្មី
;