​ផ្លូវការ៖ ​ពាន Coppa Italia ​​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រ ដឹង​ថ្ងៃ​ត្រឡប់​មក​វិញ​ហើយ

  • 2020-06-05 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ


ពាន​ធំ​លំដាប់​ទី ២ ​នៅ​អ៊ីតាលី Coppa Italia ​​វគ្គ​ពាក់​កណ្ដាល​ផ្តាច់​ព្រ័ត្រជើងទី២ នឹង​ចាប់ផ្ដើម​ប្រកួត​ឡើង​វិញ​នៅ​ថ្ងៃ​ទី ១២ ខែ​មិថុនា​ឆ្នាំ ២០២០ ​រវាង​ក្លឹប Juventus ​ប៉ះ AC Milan ​ចំណែក​ឯ​ថ្ងៃ​ទី ១៣ ខែ​មិថុនា ​រវាង​ក្លឹប Napoli ប៉ះ​ក្លឹប Inter Milan ​ដើម្បី​ប្រជែង​គ្នា​រក​ក្រុម​ឡើង​ទៅ​ ​វគ្គ​ផ្តាច់​ព្រ័ត្រ ​ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ខែ​មិថុនា ២០២០ ។

Dybala ពេលលេងទល់នឹង AC milan ក្នុងពានលីគ

​ដោយឡែក​វិធានការ​ដែល​អាច​ប្រកួត​វិញ​បាន​​ គ្រោង​នឹង​ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ​ គ្មាន​អ្នក​គាំទ្រ​​ឡើយ ខណៈ​ដែល​ថ្ងៃ​បើក​លីគ Serie A ​វិញនៅ​នៅ​ថ្ងៃ​ទី ២០​ ខែ​មិថុនា​ ឆ្នាំ​២០២០​ ខាង​មុខ។

រំឮក​ដែរ​ថា ជើងទី១ ក្នុងជំនួបដណ្ដើមពានរង្វាន់ Copa Italia វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រុមម្ចាស់ផ្ទះ AC Milan ទទួល​សេះបង្កង់ Juventus បានយ៉ាងល្អដោយបញ្ចប់ត្រឹមលទ្ធផល ១-១ ខណៈដែល Inter Milan ប្រកួតចាញ់ក្រុម Napoli ដោយលទ្ធផល ០-១ ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ រក្សា

;