អស្ចារ្យណាស់! Ronaldo បំណែក​កំណត់ត្រា​១ មិន​ធ្លាប់​មាន​នៅ​ក្នុង​ពិភព​បាល់ទាត់

  • 2020-06-05 06:07:52
  • ចំនួនមតិ 35 | ចំនួនចែករំលែក 122

ចន្លោះមិនឃើញ


មាន​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ហើយ ដែល​បង្កើត​ឡើង​ដោយ​ Cristiano Ronaldo ហើយ​វា​ជា​រឿង​មិន​ធ្លាប់​កើត​ឡើង​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​ពី​មុន​សោះ​ឡើយ។ នោះ​គឺ​ជា​ការ​រក​ប្រាក់​ចំណូល​បាន​ដ៏​ច្រើន​លើស​លប់​រហូត​ដល់​ខ្ទង់ ១​ពាន់​លាន​ដុល្លារ។

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Forbes ចន្លោះ​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០១៩ ដល់​ថ្ងៃ​ទី​១ ខែ​មិថុនា ឆ្នាំ​២០២០ កីឡាករ​​ឆ្នើម​របស់​ក្រុម Juventus រក​ប្រាក់​ចំណូល​​បាន​បន្ថែម​ចំនួន ១០៥​លាន​ដុល្លារ។ តួ​លេខ​នេះ​បាន​បង្គ្រប់​បន្ថែម​ដល់​ចំណូល​សរុប​ដែល Ronaldo ធ្លាប់​រក​តាំង​ពី​មុន​មក ឲ្យ​ឡើង​ដល់ ១​ពាន់​លាន​ដុល្លារ​ (មិន​ទាន់​គិត​ថ្លៃ​ពន្ធ)។ ចំណូល​ភាគ​ច្រើន​​​របស់ Ronaldo គឺ​ប្រមាណ​ជា ៦៥០​លាន​ដុល្លារ​បាន​មក​ពី​ប្រាក់​ខែ ហើយ​នៅ​សេស​សល់​ផ្សេង​ទៀត​រក​បាន​ពី​ប្រភព​ផ្សេងៗ​ដូចជា​ការ​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ឲ្យ​ក្រុមហ៊ុន​ជា​ដើម។

សូម​បញ្ជាក់​ថា ស្ថិត​នៅ​ក្នុង​វិស័យ​អត្តពលកម្ម​វិញ Ronaldo គឺ​ជា​​មនុស្ស​ទី​៣​ហើយ ដែល​រក​បាន ១​ពាន់​លាន​ដុល្លារ​ពី​អាជីព​​ជា​កីឡាករ បន្ទាប់​ពី Tiger Woods និង Floyd Mayweather៕

ប្រភព៖ USAtoday ប្រែ​សម្រួល៖ ឈាង.

;