មុន​លីគ​បើក​វិញ Griezmann និយាយ​ពាក្យ​ក្នុង​ចិត្ត​ថា ​ប្រកួត​គ្នា​គ្មាន​អ្នកគាំទ្រ​ ​ចម្លែក​ណាស់!

  • 2020-06-05 07:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Antoine Griezmann បាន​និយាយ​ក្នុង​ពេល live លើ twich ​ពី​អារម្មណ៍​ពិត​របស់​គេ​ថា ការ​ប្រកួត​ដែល​គ្មាន​អ្នក​ទស្សនា វា​ហាក់​ដូច​ជា​ចម្លែក​សម្រាប់​រូបគេ​។ ខ្សែ​ប្រយុទ្ធ​ឆ្នើម​សញ្ជាតិ​បារាំង​រូប​នេះ​បន្ត​ថា៖

“ការប្រកួតលើកទី១ នឹង​ត្រូវ​ប៉ះ​ក្រុម​ Mallorca ប៉ុន្តែ​វា​ចម្លែក​ខ្លាំង​ណាស់​ក្នុងការលេងដោយ​គ្មាន​ទស្សនិកជន​មក​គាំទ្រ។ វាជាលើកទី១ ហើយ​ដែល​ខ្ញុំ​នឹង​ជួប​ប្រទះ​រឿង​បែប​នេះ ” ៕

Griezmann កំពុងហាត់​ត្រៀមចូលលេង​វិញ

​ដោយឡែក​​ដំណឹង​ច្បាស់​ការណ៍ កាលបរិច្ឆេទ​ត្រឡប់​វិញ​នៃ​ក្របខ័ណ្ឌ​កំពូល La Ligaនឹង​ធ្វើ​ឡើង​នៅ​​ថ្ងៃ​​ទី ១១ ខែមិថុនា ២០២០​ ខាង​មុខ​នេះ។ ​​ប្រធាន​លីគ​ ក៏​បាន​លើក​ឡើង​ថា ក្រុម​ទាំង ២០ នៅ La liga នឹង​ត្រូវ​ប្រកួត​គ្នា​រៀងរាល់៣ ​ថ្ងៃ​ម្ដង ​សរុប ១១ ប្រកួត​នៅ​សល់ ​ដើម្បី​អាច​បញ្ចប់​រដូវកាល​និង​រក​ឲ្យ​ឃើញ​ជើង​ឯក​គ្រង​ពាន​ ​ត្រឹម​ថ្ងៃ​ទី ១៩ ខែ​កក្កដា ២០២០ ។

​ក្លឹប Barcelona កំពុងហ្វឹកហាត់ត្រៀម​ប្រកួតទល់នឹង Real Mallorca ថ្ងៃសៅរ៍ទី១៣ ចំណែក​ឯ​ក្លឹប Real Madrid កំពុងហ្វឹកហាត់ត្រៀម​ប្រកួត Eibar ថ្ងៃអាទិត្យទី ១៤ ខែ​មិថុនា ឆ្នាំ ២០២០៕

ប្រភព៖ Sports Keeda ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;