លីគកំពូលកម្ពុជា បើកវិញអាចឲ្យប្ដូរបាន ៥ នាក់តែក៏ត្រូវគោរពលក្ខខណ្ឌមួយនេះ
- 2020-06-05 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លីគកំពូលកម្ពុជា បើកវិញអាចឲ្យប្ដូរបាន ៥ នាក់តែក៏ត្រូវគោរពលក្ខខណ្ឌមួយនេះ
ចន្លោះមិនឃើញ
គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិ CNCC ប្រកាសថានឹងបើកដំណើរការឡើងវិញ ដោយបញ្ជាក់កាលបរិច្ឆេទច្បាស់ៗ ក្នុងនោះក៏មានបម្រែបម្រួលនូវលក្ខខណ្ឌមួយចំនួនផងដែរដូចជា៖
ពាក់ព័ន្ធទៅនឹងទីផ្សារដោះដូរកីឡាករគឺអាចប្ដូរ៥នាក់ដែលមាន កម្ពុជា៣នាក់ និងបរទេស២នាក់ ដំណើរការពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី០៧ ខែកញ្ញា។ ចំណែកឯការប្ដូរកីឡាករក្នុងការប្រកួតក៏បានបង្កើនដែរ គឺពី៣នាក់ដល់៥នាក់ តែធ្វើឡើងបានតែ៣លើកប៉ុណ្ណោះក្នុងមួយប្រកួត។
បន្ថែមលើនេះទៀត អ្វីដែលត្រូវបានព្រមព្រៀងកែប្រែនោះ គឺចាប់ពីជើងទីពីរនេះ ក្រុមកំពូលទាំង៦ត្រូវប្រជែងគ្នាយកចំណាត់ថ្នាក់លេខមួយ, លេខពីរ និងលេខបី។ ចំណែកក្លិបនៅលំដាប់ទី៧ដល់ទី១៣ប្រកួតគ្នាជាធម្មតា។
សម្រាប់ការគិតពិន្ទុវិញ គឺបូកបន្តគ្នាដោយគិតលើពិន្ទុសរុបជើងទីមួយ និងផលសងគ្រាប់បាល់។ ចំណែកជើងទីពីរ គឺតាមប្រព័ន្ធ Head-Head ៕
នេះជាចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៥