ឡានអត់មានប្រេងម៉ាស៊ីន អាចរស់បានយូរប៉ុណ្ណា? លទ្ធផលពិតជាភ្ញាក់ផ្អើល! (វីដេអូ)

  • 2020-06-08 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


ការប្តូរប្រេងម៉ាស៊ីន គឺជារឿងសំខាន់មួយ នៃការថែទាំរថយន្ត ប៉ុន្តែអ្នកប្រហែលជាធ្លាប់ងឿងឆ្ងល់ហើយថា តើរថយន្តអាចរស់បានយូរប៉ុណ្ណា ប្រសិនបើគ្មានប្រេងម៉ាស៊ីន?

ថ្មីៗនេះ Channel YouTube ឈ្មោះ CarWow បានធ្វើតេស្តលើរថយន្ត Ford Focus, Honda Civic និង Peugeot 206 ហើយក៏ទទួលបានចម្លើយគួរឲ្យភ្ញាក់ផ្អើល។

នៅក្នុងការធ្វើតេស្តនេះ រថយន្តទាំង ៣ គ្រឿងនោះ ត្រូវគេបង្ហូរប្រេងម៉ាស៊ីន ក៏ដូចជាទឹកស្អំម៉ាស៊ីនចេញអស់តែម្តង។ បន្ទាប់មកពួកគេបញ្ឆេះម៉ាស៊ីនរថយន្ត ហើយប្រើថ្មសង្កត់ឈ្នាន់ហ្គែរ រហូតទាល់តែរថយន្តលែងដំណើរការ។

ជនរងគ្រោះដំបូងគេបង្អស់គឺរថយន្ត Ford Focus ដែលអាចស៊ូបានត្រឹមតែ ២០វិនាទីប៉ុណ្ណោះ ខណៈរថយន្ត Peugeot 206 អាចស៊ូបាន ៤៧វិនាទី។ ដោយឡែក រថយន្តជប៉ុន Honda Civic ពិតជាធ្វើឲ្យគេភ្ញាក់ផ្អើល ដោយអាចស៊ូបានរហូតដល់ទៅ ៦នាទី និង ២២វិនាទី ឯណោះ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ សេង ឡុង

;