​វីដេអូ​ ​ជើង​ខ្លាំង​វ័យ​ក្មេង​បំផុត ស៊ុត​បញ្ចូល​ទី​ទល់​ អ្នក​ចាំ​ទី​ល្អ​បំផុត​នៅ Bundesliga

  • 2020-06-08 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​Florian Wirtz ​ជា​ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ ១៧ ​ឆ្នាំ​និង ​៣៤ ថ្ងៃ​ កំពុង​​លេង​ឲ្យ​ក្លឹប​ Bayer Leverkusen ​អាច​ស៊ុត​បញ្ចូល​ទី ​១ គ្រាប់​ទល់​នឹង​ Manuel Neuer ជា​អ្នក​ចាំ​ទី​ម្នាក់​ល្អ​បំផុត​នៅ​ក្លឹប Bayern និង​នៅ​ Bundesliga ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ខ្សែ​បម្រើ​ប្រយុទ្ធ ​Florian កំពុង​លេង​ទល់​នឹង Bayern
​ទោះ​ជា​លទ្ធផល​ក្រុម Bayer Leverkusen ចាញ់ Munich ២-៤ ប៉ុន្តែ​​ Florian ​បាន​ជាប់​ឈ្មោះ​ជា កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់អាយុក្រោម​១៩ឆ្នាំ (U19) ដែល​មាន​វ័យ​ក្មេង​បំផុត អាច​ស៊ុត​​ទម្លាយ​សំណាញ់​ទី អ្នក​ចាំ​ទី​ល្អ​បំផុត។

​ចំណែក​លទ្ធផល​នៅសប្ដាហ៍​ទី ៣០ ក្រុមការ​ពារ​តំណែង​​ជើង​ឯក Bayern Munich បន្ត​ឈរ​កំពូល​តារាង​ដដែល​ ដោយ​មាន ៧០ ពិន្ទុ​ដាច់ ៤ ពិន្ទុ​ពី​ក្រុម​ Dortmund ​រីឯ​ក្រុម Leverkusen មាន​ ៥៦ ពិន្ទុ​នៅ​ Top 4 ​ក្នុងតារាង៕

ទស្សនា​វីដេអូហាយឡាយ​ខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;