សញ្ញាទាំង ៧ នៅលើដៃជួយបង្ហាញពីសុខភាពរបស់អ្នក
- 2020-06-08 04:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សញ្ញាទាំង ៧ នៅលើដៃជួយបង្ហាញពីសុខភាពរបស់អ្នក
ចន្លោះមិនឃើញ
តាមរយៈដៃ អ្នកអាចមើលដឹងពីស្ថានភាពសុខភាពរបស់អ្នកបាន។ វេជ្ជបណ្ឌិតបាននិយាយថា ដៃរបស់អ្នកជួយឲ្យសញ្ញាអំពីបញ្ហាសុខភាពរបស់អ្នកបានយ៉ាងច្បាស់។ ដូច្នេះខាងក្រោមជារោគសញ្ញានៅលើដៃរបស់អ្នក ថាតើអ្នកមានសុខភាពល្អឫយ៉ាងណា?
១. បាតដៃក្រហម
វេជ្ជបណ្ឌិតជាច្រើនបាននិយាយថា ប្រសិនបើអ្នកមានបាតដៃពណ៌ក្រហមគឺបណ្តាលមកពីបញ្ហាថ្លើម ពិសេសសម្រាប់អ្នកមានអាយុ ៥០ ឆ្នាំឡើង។ ជាធម្មតាពណ៌ក្រហមនោះកើតមានឡើងនៅគែមនៃថ្ពាល់បាតដៃ។
២. បែកញើសហួសហេតុ
វាអាចជាមូលហេតុមកពី៖ បែកញើសហួសហេតុ ភាពតានតឹង និងអសកម្មក្រពេញទីរ៉ូអុីត។ ករណីនៃជំងឺ hyperhidrosis ដែលជាការបែកញើសលើសលប់ អ្នកអាចសាកល្បងប្រើថ្នាំបំបាត់ញើស។ អ្នកក៏អាចទទួលបាននីតិវិធីបែបវេជ្ជសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងនឹងការហើមពោះ។
៣. បាត់បង់ការដឹងនិងស្រពន់
ជួនកាលនៅពេលអ្នកក្រោកពីគេងអ្នកក៏មានអារម្មណ៍ថាមិនដឹងផ្នែកណាមួយនៃរាងកាយ ហើយអ្នកក៏ចាប់ផ្តើមធ្វើចលនារួចក៏ស្រពន់។ ក្នុងករណីមួយចំនួនរោគសញ្ញាអស់ទាំងនេះអាចជាសញ្ញាគ្រោះថ្នាក់ធ្ងន់ធ្ងរដូចជា មហារីកស្បូន osteochondrosis ជំងឺ carpal tunnel syndrome ការកកឈាមនៅក្នុងសរសៃឈាម (venous thrombosis of the limb) ជំងឺសរសៃប្រសាទ និងជំងឺទឹកនោមផ្អែម។
៤. ដៃស្ងួត
មូលហេតុសាមញ្ញបំផុតធ្វើឲ្យដៃស្ងួតនោះគឺកង្វះជាតិទឹកនិងអេស្រ្តូហ្សែនចុះខ្សោយ (estrogen deficiency) ដែលជាប់ទាក់ទងទៅនឹងការអស់រដូវ។
៥. ដៃញ័រ
ការញ័រដៃត្រូវបានគេដឹងថាជាសញ្ញាសុខភាពធ្ងន់ធ្ងរគឺ Parkinson's Disease។ បើអ្នកមានបញ្ហានេះត្រូវតែប្រញាប់ទៅសុំដំបូន្មានពីលោកគ្រូពេទ្យ។
៦. ក្រចកមិនល្អ
ក្រចកផុយនិងបាក់ជារោគសញ្ញាកង្វះជាតិស័ង្កសី។ ស័ង្កសីពិតជាមានសារសំខាន់សម្រាប់រាងកាយរបស់អ្នកវាជួយឲ្យរបួសឆាប់ជាសះស្បើយ បែងចែកកោសិកា និងជួយពង្រឹងប្រព័ន្ធសុាំ។
៧. ដៃប៉ោង
បើដៃអ្នកមានរាងប៉ោងដែលក្រចកនិងម្រាមដៃមូលថ្លុំ ជាធម្មតាមកពីការចុះខ្សោយអុកសុីសែននៅក្នុងខ្លួនរបស់អ្នក។ វាក៏អាចជារោគសញ្ញានៃជំងឺមហារីកសួត ឫជំងឺបេះដូង។ បើមានករណីនេះកើតឡើងត្រូវតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់។
ចុចអានបន្ត៖
អាថ៌កំបំាង ៣ យ៉ាងញុំាចំណីអាហារនៅពេលយប់ដោយមិនចំាបាច់ខ្លាចធាត់