អាមេរិក ប្រកាស​ដកទ័ពចេញពីអាល្លឺម៉ង់

  • 2020-06-08 08:01:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​ចុងសប្តាហ៍កន្លងទៅ បាន​ប្រកាស​ដកកងទ័ព​ជិត ៩៥០០នាក់ ចេញពីអាល្លឺម៉ង់ ធ្វើឱ្យមានការព្រួយបារម្ភ​អំពី​សន្តិសុខ​ក្នុងតំបន់​អឺរ៉ុប។

មន្រ្តី​ជាន់ខ្ពស់​អាមេរិក ១រូបឱ្យដឹងថា អាមេរិកនឹងកាត់​បន្ថយ​កងទ័ព​នៅអាល្លឺម៉ង់ ពីចំនួន ៣៤៥០០នាក់ (បច្ចុប្បន្ន) មកនៅត្រឹម ២៥០០០នាក់។

ចំណែក​មន្រ្តី​១រូបទៀត បាន​បញ្ជាក់​ថា ក្នុងចំណោមកងទ័ព​ជិត ៩៥០០នាក់នេះ មានខ្លះ​ត្រូវបញ្ជូនទៅប៉ូឡូញ និង​ប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត ហើយសល់​ពីនោះត្រឡប់មកអាមេរិកវិញ។

គួរដឹងថា លោកត្រាំ តែង​រិះគន់ជាយូរមកហើយ ចំពោះ​សមាជិក NATO ដែលមិន​ព្រមបង្កើនការចំណាយយោធារបស់ខ្លួន ហើយថា មិនគួរ​ពឹងផ្អែកខ្លាំង​ទៅលើ​ការចំណាយរបស់​អាមេរិកទៀតឡើយ៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;