រូបភាពតាមប្រព័ន្ធរ៉ាដា រកឃើញក្រុងរ៉ូមាំងកាលពីជាង ២ពាន់ឆ្នាំមុន
- 2020-06-09 01:58:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពតាមប្រព័ន្ធរ៉ាដា រកឃើញក្រុងរ៉ូមាំងកាលពីជាង ២ពាន់ឆ្នាំមុន
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Cambridge និងសាកលវិទ្យាល័យ Ghent បានប្រើប្រព័ន្ធរ៉ាដា (ground penetrating radars and satellite navigation) បង្កើតរូបភាព 3D បង្ហាញពីក្រុងរ៉ូមុំាង ដែលមានអាយុកាលជាង ២ពាន់ឆ្នាំមកហើយ។
ការបញ្ចេញរូបភាពនេះ នៅលើព្រឹត្តិបត្រ Antiquity ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។ វាបង្ហាញពីស្ថាបត្យកម្ម និងការរចនាទីក្រុងនាសម័យចក្រភពរ៉ូម៉ាំង។
លោកសាស្រ្តាចារ្យ Martin Millett ដែលជាអ្នកស្រាវជ្រាវរឿងនេះ បានបា្រប់ឱ្យដឹងថា វាជាលើកដំបូងហើយដែលប្រើបច្ចេកវិទ្យារ៉ាដាខាងលើនេះ ក្នុងការបង្កើតរូបភាពទីក្រុងបុរាណទាំងមូលមួយ។ «វាផ្តល់ឱ្យអ្នកនូវរូបភាពដែលមានកម្រិតគុណភាពខ្ពស់ដ៏អស្ចារ្យ»។
អ្នកវិទ្យាសាស្រ្តសន្និដ្ឋានថា ផ្នែកខ្លះក្នុងតំបន់ទីក្រុងនេះ អាចនឹងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២៤១មុនគ.ស ហើយមានមនុស្សរស់នៅរហូតដល់ឆ្នាំ ៧០០នៃគ.ស។
ក្នុងរូបភាព 3D នោះ អ្នកស្រាវជ្រាវបានរកឃើញនូវចំនួនប្រាសាទ អគាររដ្ឋបាលសាធារណៈ និងអាងទឹក ព្រមទាំងវិមានសាធារណៈផងដែរ។ លើសពីនេះ គឺបានរកឃើញប្រព័ន្ធលូបង្ហូរទឹក ដែលមិនខុសប្លែកគ្នាប៉ុន្មានឡើយ ពីក្រុងសម័យទំនើប៕